លោក ហាក់ គីមថុង​ និស្សិតអាហារូបក​រ​ណ៍​ពីប្រ​ទេស​តួគី​និងចិន ក្លាយ​ជា​ប្រធាន​​ក្រុមហ៊ុន​ក្នុងវិស័យ​អចលនវត្ថុ

សេដ្ឋី និងមុខជំនួញ

លោក ហាក់ គីមថុង គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ លោក ហាក់ គីម​ថុងមានបទពិសោធន៍​ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំ​មកហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយត្រឡប់ពីសិក្សានៅប្រទេសចិន មកដល់កម្ពុជា ការងារដំបូងគឺលោកធ្វើការនៅក្នុងក្រុមហ៊ុនគ្រឿងសំអាងរបស់កូរ៉េ​មួយកន្លែង។ បន្ទាប់មកនៅឆ្នាំ២០១៥ លោក ក៏បានបន្តការងារនៅក្នុងវិស័យអចលនវត្ថុ ។ ក្រោយពីធ្វើការងារ​ឲ្យគេនៅ​ក្នុងវិ​ស័យ​​អចលនវត្ថុ បានរយៈពេល៦ឆ្នាំ ពោលគឺនៅដើមឆ្នាំ២០២១ លោកក៏បានសម្រេចចិត្តបើក​ក្រុមហ៊ុនផ្ទាល់ខ្លួន ក្នុងវិស័យអចលនវត្ថុ។

សូមទស្សនាវីដេអូពិស្តារខាងក្រោម៖