ជំទាវឧកញ៉ាមួយរូបគត់ ស្ថិតក្នុងសមាសភាពក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

សមាសភាព​ក្រុមប្រឹក្សាភិបាល នៃ​សហព័ន្ធសេវាអប់រំនៅកម្ពុជា អាណត្តិ ២០២៣-២០២៥ គឺ​មាន​ប្រធាន អនុប្រធាន និង​​សមាជិក​ជា​ច្រើន​រូប​ ហើយ​ក្នុង​នោះ​ ​មាន​សមាជិក​​​ដែល​មាន​ងារ​ជា​ឧកញ៉ា​តែ​មួយ​រូបគត់ គឺ​លោកជំទាវ​ឧកញ៉ា សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា (World International School Cambodia)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធសេវាអប់រំនៅកម្ពុជា អាណត្តិ ២០២៣-២០២៥ មាន​លោក គង់ សំនៀង ជា​ប្រធាន ព្រម​ទាំង​មាន​អនុប្រធាន​ចំនួន​ពីរ​រូប​គឺ លោក ហុង លីម អនុប្រធាន​ក្រុមប្រឹក្សាភិបាល ទទួល​បន្ទុកកិច្ចការ​ទំនាក់ទំនង​សមាជិក និង​លោក ឡាយ សុភា អនុប្រធាន​ក្រុមប្រឹក្សាភិបាល និង​ប្រធាន​គណៈកម្មាធិការ​ភាសាបរទេស និង​ចំណេះ​ទូទៅខ្មែរ។ បន្ថែម​ពី​នេះ ក៏​មាន​សមាជិក​មួយ​ចំនួន​ទៀត​ដូចជា លោក ឡា វិបុល, បណ្ឌិត ឈិញ ស៊ីថា, លោកស្រី យូ បូរី, លោកស្រី ប៉ែន បុប្ផា, លោក ព្រីង ដារ៉ា, លោកស្រី អ៊ុក ដាវី និង​លោកជំទាវ​ឧកញ៉ា សាយ សោភា សមាជិក​ក្រុមប្រឹក្សាភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ។

សូម​ជម្រាប​​ថា សហព័ន្ធសេវាអប់រំនៅកម្ពុជា ក៏​មាន​លោកឧកញ៉ា ប៉ិច បូឡែន ជា​ប្រធាន​ក្រុម​ទីប្រឹក្សា និង​អ្នកឧកញ៉ា គួច ម៉េងលី ជាទីប្រឹក្សាជាន់ខ្ពស់ ផង​ដែរ។

សហព័ន្ធ​សេវា​អប់រំនៅកម្ពុជា ជា​​ស្ថាប័ន​មិន​ស្វែង​រក​ប្រាក់​ចំណេញ​មួយ ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ២០២០ ​​ដោយ​មាន​គោលបំណង និង​ចក្ខុវិស័យ ​​លើក​កម្ពស់​​ស្តង់ដា​អប់រំ និង​លើក​កម្ពស់​គុណភាព​​អប់រំ​នៅ​កម្ពុជា ​​តាម​រយៈ​​​ការ​ចូលរួម​សហការ​គ្នា​រវាង​សាលា​ឯកជន​ជាង ១០០, មជ្ឈមណ្ឌលបណ្តុះបណ្តាល, សមាគម​អប់រំ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាក់ទង​នឹង​ការ​អប់រំ​ ជាដើម៕