មហាសេដ្ឋី ៣រូប របូតលុយ ៩៩ពាន់លានដុល្លារ ដោយសារក្រុមហ៊ុនអាមេរិក

អន្តរជាតិ

យោងតាមការចុះផ្សាយពីគេហទំព័រ MSN បានរាយការណ៍ថា ក្រុមហ៊ុនស្រាវជ្រាវអាមេរិក Hindenburg បានធ្វើឲ្យមហាសេដ្ឋី ៣រូប របូតលុយសរុបប្រមាណ ៩៩ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបន្ថែមថា មហាសេដ្ឋីទាំង ៣រូប ដែលខាតទាំងលុយ និងក្រុមហ៊ុនខាតប្រយោជន៍ធំ ដោយសារ Hindenburg គឺមហាសេដ្ឋីឥណ្ឌា Gautam Adani អតីត CEO ក្រុមហ៊ុន Twitter លោក Jack Dorsey និងមហាសេដ្ឋីអាមេរិក Carl Icahn។

ក្នុងចំណោមមហាសេដ្ឋីទាំង ៣រូបនេះ លោក Gautam Adani ទទួលរងការខាតបង់ធំបំផុត ពោលខាតទ្រព្យសម្បត្តិរាប់សិបពានលានដុល្លារឯណោះ។

ក្រៅពីខាតបង់ទ្រព្យសម្បតិផ្ទាល់ខ្លួន ក្រុមហ៊ុនមហាសេដ្ឋីទាំង ៣រូបនេះ ក៏បាត់បង់តម្លៃមូលធនទីផ្សារសរុបប្រហែល ១៧៣ពាន់លានដុល្លារផងដែរ។

ជម្រាបដែរថា ក្រុមហ៊ុនស្រាវជ្រាវ Hindenburg បានបញ្ចេញទិន្នន័យស្រដៀងគ្នា ដោយចោទមហាសេដ្ឋីទាំង ៣រូបនេះ ទាក់ទងនឹងករណីឆបោក និងបន្លំទិន្នន័យផ្សារហ៊ុន៕