អ្នកឧកញ៉ា លី ហួរ ដឹកនាំកិច្ចប្រជុំពិភាក្សាពីការអភិវឌ្ឍវិស័យលំនៅឋាននៅកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពី​​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក អឹប អ៊ាន់ ប្រធានប្រតិបត្តិ​កម្មវិធី​អង្គការលំនៅឋានមនុស្សជាតិអន្ដរជាតិកម្ពុជា នៅ​ការិយាល័យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី​សំណេះសំណាល និង​ពិភាក្សា​ការងារ​នេះ មានការចូលរួមពី​លោក​បណ្ឌិត តាន់ មុនីវណ្ណ ទីប្រឹក្សាសមាគម លោក ហ៊ុយ វណ្ណា អគ្គលេខាធិការសមាគម ក្រុមការងារអគ្គលេខាធិការដ្ឋាន​សមាគមអ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និងក្រុមការងារ​អង្គការលំនៅឋានមនុស្សជាតិអន្ដរជាតិកម្ពុជាផងដែរ។

ក្នុង​ជំនួប​កិច្ចប្រជុំនេះ បានផ្តោតលើខ្លឹមសារ​សំខាន់ៗ​ដូចជា៖ ១)ការជួបសម្ដែងការគួរសម និងឈ្វេងយល់​អំពីការអភិវឌ្ឍ​វិស័យលំនៅឋាននៅកម្ពុជា ២)បទបង្ហាញពីទស្សនៈវិស័យ និងកម្មវិធីលើកកម្ពស់សុវត្ថិភាពដីធ្លី លំនៅឋាន​របស់​អង្គការលំនៅឋានមនុស្សជាតិអន្ដរជាតិកម្ពុជា ៣)ផែនការយុទ្ធសាស្ដ្ររយៈពេលវែង ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា និង​ការចូលរួមលើកកម្ពស់ការងារសហគមន៍តាមទីជនបទ។

សូម​​ជម្រាប​​ថា សមាគម​អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបាន​ក្រសួង​មហាផ្ទៃ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ជាផ្លូវ​ការ នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ២០១៦។ សមាគម​នេះមាន​សុទ្ធតែ​អ្នកឧកញ៉ា ឧកញ៉ា ​លោក​ជំទាវ​គ្រាក់ៗ ធ្វើ​ជា​ថ្នាក់​ដឹក​ ក្នុង​នោះ អ្នកឧកញ៉ា លី ហួរ ​ម្ចាស់​បុរីវិមានភ្នំពេញ ជា​ប្រធាន​សមាគម និង​​អនុប្រធាន​ជិត ១០​រូបទៀត​ ដែល​សុទ្ធតែ​ជា​​ម្ចាស់​​បុរីនិង​ផ្ទះ​ល្វែង ដូចជា បុរីពិភពថ្មី, បុរីប៉េងហ៊ួត, បុរីជីបម៉ុងគ្រុប, បុរីអ័រគីដេរ, បុរីវិមានចរណៃ ជា​ដើម៕