ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនជំទាវឧកញ៉ា ម្ចាស់ផ្សារទំនើបសេនជូរីផ្លាហ្សា

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ លោក​ជំទាវឧកញ៉ា​ ចាន់ សុទ្ធា​ ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនលោក​ជំទាវឧកញ៉ា​ ចាន់ សុទ្ធា​​​ លេខ នស/រកត/០៨២៣/​១៧៦៣​ នេះ ត្រូវបាន​ធ្វើ​ឡើង​តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ជំទាវ​ឧកញ៉ា ចាន់ សុទ្ធា ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជា​អគ្គនាយិកា​ក្រុមហ៊ុន សេនជូរី គ្រុប និង​ជា​ម្ចាស់​ផ្សារទំនើបសេនជូរីផ្លាហ្សា។ ផ្សារទំនើបសេនជូរីផ្លាហ្សា បាន​សម្ពោធបើកការដ្ឋាន កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ​​ខណៈ​មក​ទល់​បច្ចុប្បន្ន​ការ​សាងសង់​ស្ទើរ​តែ​បញ្ចប់ ១០០% ហើយ និង​គ្រោង​បើកដំណើរការ​នៅ​ចុង​ឆ្នាំ២០២៣​ ខាងមុខនេះ។ ផ្សារទំនើបសេនជូរីផ្លាហ្សា ស្ថិត​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌ​ពោធិ៍សែនជ័យ មានកម្ពស់៧ជាន់ ផ្នែកខាងលើ៥ជាន់ និងក្រោមដី២ជាន់៕