ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា សុខ វណ្ណា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី ជានិច្ចកាលតែងតែចូលរួមក្នុងកិច្ចការមនុស្សធម៌ និងកិច្ចការសង្គម។ ជាពិសេស លោកឧកញ៉ា និងលោកជំទាវ តែងចូលរួមជាមួយអ្នកឧកញ៉ា ជា រតនា ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាំយករថយន្តសង្គ្រោះបន្ទាន់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនអង្គភាពមួយចំនួន ដូចជា មន្ទីរពេទ្យបង្អែក ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងទ័ពនានា ជាដើម៕