ក្រុមហ៊ុនតៃវ៉ាន់ TSMC បង្ហាញកិច្ចព្រមព្រៀងគម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបនៅអឺរ៉ុប

អន្តរជាតិ

កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. បានបង្ហាញពីកិច្ចព្រមព្រៀងស្តីពីគម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបដំបូងរបស់ខ្លួននាទឹកដីអឺរ៉ុបក្នុងទីក្រុង Dresden ប្រទេសអាឡឺម៉ង់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងដាក់ទុនប្រមាណ ៣,៨៨ពាន់លានដុល្លារ ឬស្មើរនឹង ៧០%នៃភាគហ៊ុនរបស់ក្រុមហ៊ុន  European Semiconductor Manufacturing Co.។

ក្នុងនោះដែរ ដៃគូបណ្តាក់ទុនវិនិយោគចំនួន ៣ទៀត រួមមានក្រុមហ៊ុន Infineon Technologies, ក្រុមហ៊ុន Robert Bosch និងក្រុមហ៊ុន NXP Semiconductors នឹងកាន់កាប់ភាគហ៊ុន ១០%រៀងគ្នាផងដែរ។

ជាមួយគ្នានោះ ការវិនិយោគសរុបនៅក្នុងគម្រោងនេះ ត្រូវបានគេរំពឹងថានឹងលើសពី ១០ពាន់លានដុល្លារ ក្រោមការគាំទ្រពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលប្រទេសអាឡឺម៉ង់។

ដោយឡែក ការសាង់សង់រោងចក្រនេះគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៤ និងអាចបង្កើតការងារបានចំនួន ២០០០កន្លែង ខណៈដែលការផលិតវិញនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៧ឯណោះ៕