លោកស្រីឧកញ៉ា សាយ សោភា អគ្គនាយិកា សាលាអន្តរជាតិ វើលដ៍កម្ពុជា ក្នុងនាមជាសាលាឯកជនឈានមុខ កាលពីពេលថ្មីកន្លងទៅនេះ បានរួមចំណែកលើកមុខមាត់វិស័យអប់រំកម្ពុជាទៅកាន់ឆាកអន្តរជាតិជាថ្មីបន្ថែមទៀត ដោយបានប្រកាសពីសិស្សឆ្នើមរបស់ខ្លួនចំនួន ៨នាក់ ដណ្តើមបានមេដាយមាសចំនួន២ និងសំរឹទ្ធចំនួន៦ ពីកម្មវិធីប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរី ឆ្នាំ២០២៣ (SIMOC 2023) ដែលប្រារព្ធឡើងកាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។
លោកស្រីឧកញ៉ា សាយ សោភា អគ្គនាយិកា និងជាសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំកម្ពុជា មានប្រសាសន៍ប្រាប់ Oknha News ថា៖ “ក្នុងនាមគណៈគ្រប់គ្រងសាលាផ្ទាល់ ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ ពិតជាមានមោទនភាពជាខ្លាំង ដែលក្មួយៗជាសិស្សឆ្នើមតំណាងសាលាចូលរួមប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរី ឆ្នាំ២០២៣ និងប្រឹងប្រែងរហូតដណ្ដើមបានមេដាយមាស ចំនួន២ និងមេដៃសំរឹទ្ធចំនួន៦ ត្រឡប់មកមាតុប្រទេសវិញ”។
លោកស្រីឧកញ៉ា បន្ថែមថា សមិទ្ធផលមេដាយទាំងអស់នេះ ឆ្លុះបញ្ចាំងពីគុណវឌ្ឍន៍នៃវិស័យអប់រំរបស់សាលាអន្តរជាតិ វើលដ៍កម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ លើការបណ្ដុះបណ្ដាលសិស្សានុសិស្ស ឱ្យទទួលបានការអប់រំកម្រិតអន្តរជាតិ មិនចាញ់ស្តង់ដារអប់រំនៅបណ្ដាប្រទេសក្នុងផ្សេងៗលើពិភពលោកឡើយ។ ទន្ទឹមគ្នានោះ លោកស្រីឧកញ៉ា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្ដងទៀត ចំពោះអាណាព្យាបាលសិស្ស ដែលតែងតែផ្ដល់ជំនឿជឿជាក់ និងបញ្ជូនបុត្រធីតា មកទទួលការអប់រំនៅសាលាអន្តរជាតិ វើលដ៍កម្ពុជា។
គួរបញ្ជាក់ថា ការប្រកួតនេះត្រូវបានបែងចែកជា ៣កម្មវិធីមាន៖ Math Olympiad Contest (ការប្រកួតជាឯកជន), Mind Sports Challenge (ការប្រកួតជាក្រុម), Maths Warriors Competition (ការប្រកួតជាក្រុម)។ ជាលទ្ធផលនៃបេក្ខជនរបស់កម្ពុជាទាំងអស់គ្នាទទួលបាន៖ រង្វាន់នៃសិស្សលំដាប់ពិន្ទុខ្ពស់ទាំង ៣កម្មវិធីបញ្ចូលគ្នាលំដាប់ទី២ ប្រចាំថ្នាក់ទី១១ ចំនួន១, មេដាយមាសសរុបចំនួន១៣ មេដាយប្រាក់ចំនួន៦ និងមេដាយសំរឹទ្ធចំនួន២៣។
នេះជាឆ្នាំទី៩ ហើយនៃការគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរីនេះ ដោយមានបេក្ខជនចូលរួមសរុបចំនួន ១,៦៣៣ មកពីបណ្តាល ២៥ប្រទេសទូទាំងពិភពលោក។ ហើយឆ្នាំ ២០២៣នេះ ក៏ជាឆ្នាំទី១ ដែលបេក្ខជនកម្ពុជាចូលរួមការប្រឡងកម្រិតអន្តរជាតិ គណិតវិទ្យាអូឡាំព្យាដ អន្តរជាតិ សិង្ហបុរី ទទួលបានរង្វាន់សិស្សលំដាប់ខ្ពស់ និងមេដាយមាសពីការប្រកួតលើវិញ្ញាសាគណិតវិទ្យាជាឯកជននេះ។
សាលាអន្តរជាតិ វើលដ៍កម្ពុជា ជាសាលាស្តង់ដារកម្រិតអន្តរជាតិ និងបានបញ្ជូនសិស្សទៅចូលរួមប្រកួតដណ្ដើមមេដាយអន្តរជាតិជាមួយបណ្ដាប្រទេសនានាលើពិភពលោកជារៀងរាល់ឆ្នាំ។ សាលាអន្តរជាតិ វើលដ៍កម្ពុជា ជាសាលាអន្តរជាតិឈានមុខមួយនៅកម្ពុជា ដោយសារតែ៖
១. ជាសាលាដែលមាន Curriculum ច្បាស់លាស់មានការទទួលស្គាល់ត្រឹមត្រូវ ចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ទី១២ ។
២. មានការទទួលស្គាល់កម្មវិធីសិក្សាស្តង់ដារអន្តរជាតិគ្រប់កម្រិត។ សម្រាប់ថ្នាក់មតេ្តយ្យសិក្សា និងបឋមសិក្សាកម្មវិធីសិក្សាទទួលស្គាល់ដោយ SEAB ( IPSLE) ប្រទេសសិង្ហបូរី និងមធ្យមសិក្សាកម្មវីធីសិក្សា Cambridge IGCSE AS/ Alevel ទទួលស្គាល់ដោយ Cambridge ចក្រភពអង់គ្លេស ហើយសម្រាប់សញ្ញាបត្រថ្នាក់ទី១២ អន្តរជាតិ គឺមានតម្លៃសមមូលជាមួយនឹងសញ្ញាបត្រទុយតិភូមិជាតិ (ថ្នាក់ទី១២) ។
៣. សាលាមានអាយុកាល ១០ឆ្នាំមកហើយ។
៤. សិស្សទទួលបានចំណេះដឹង ៣ភាសា គឺភាសាខ្មែរ, អង់គ្លេស និង ភាសាចិន។
៥. ទទួលសិស្សឲ្យចូលរៀនចាប់ពីអាយុ ១ឆ្នាំ ៨ ខែ ឡើងទៅ ។
៦. ជាសាលាដែលមានកម្មវិធីសិក្សាជាតិ និងអន្តរជាតិ តែរក្សាប្រពៃណី និងវប្បធម៌ខ្មែរ។
-វិន័យ គុណភាព សីលធម៌ និងសុខុមាលភាព ជាគោលការណ៍គ្រឹះនៃសាលា អន្តរជាតិ វើលដ៍ កម្ពុជា ។
-សិក្សាបីភាសាក្នុងពេលតែមួយ (អង់គ្លេស ចិន ខ្មែរ)
-សិក្សាពេញ១ថ្ងៃ សិក្សាពីថ្ងៃចន្ទ ដល់ សុក្រ។
-សាខា ទួលគោក ផ្លូវ ៥២៨
-សាខា ទឹកល្អក់៣ ផ្លូវ ២៣០ (កោសដូង)
-សាខា ច្បារអំពៅ (បើកដំណើរការថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣)៕