ប្រាំពីរខែមកនេះ វៀតណាមប្រមូលថវិកាចូលរដ្ឋបានប្រមាណ ៤២,៥ពាន់លានដុល្លារ

អន្តរជាតិ

តាមការចុះផ្សាយពីបណ្តាញសារព័ត៌មាន VNExpress បានរាយការណ៍ថា ក្នុងកំឡុងខែមករា មកដល់ខែកក្កដា ប្រទេសវៀតណាមបានទាញចំណូលចូលរដ្ឋខ្លួនបានដល់ទៅ ៤២,៥៣ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ ៦២,៧%នៃការប៉ាន់ស្មានប្រចាំឆ្នាំ ខណៈទិន្នន័យនេះធ្លាក់ចុះ ៧,៨%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះដែរ បើយោងទៅតាមក្រសួងហិរញ្ញវត្ថុរបស់វៀតណាមបាននិយាយថា ក្នុងចំណោម ៦៣ខេត្តក្រុងទូទាំងប្រទេស មានខេត្តក្រុងតែ ៨ប៉ុណ្ណោះមានការកើនឡើងប្រចាំឆ្នាំ ខណៈដែល ៥៥ខេត្តក្រុងផ្សេងទៀតមានការថយចុះ។

ជាមួយគ្នានោះ រដ្ឋមន្ត្រី Ho Duc Phoc បាននិយាយផងដែរថា ប្រភពចំណូលមួយចំនួនបានធ្លាក់ចុះយ៉ាងខ្លាំង រួមមាន ពន្ធការពារបរិស្ថាន ប្រេង សាំង និងពន្ធលើអចលនទ្រព្យជាដើម បានធ្លាក់ចុះជាង ៣៨%និង ៥៣%ពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែក ក្រសួងក៏បាននិយាយផងដែរថា រយៈពេល ៧ខែដំបូងនៃឆ្នាំ ២០២៣នេះ ថវិការដ្ឋបានចំណាយដល់ទៅ ៩៥៧ពាន់ពាន់លានដុងឬប្រមាណ ៤៦,១%នៃការប៉ាន់ប្រមាណ ខណៈទិន្នន័យនេះកើនឡើង ១៣,៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។