ក្រុមប្រឹក្សាសន្តិសុខ UN គ្រោងបើកកិច្ចប្រជុំ ពិភាក្សាពីការរំលោភសិទ្ធមនុស្សនៅកូរ៉េខាងជើង

អន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំមួយជាសាធារណៈនាសប្ដាហ៍​ក្រោយ ដើម្បីពិភាក្សាគ្នាពីបញ្ហារំលោភបំពានសិទ្ធមនុស្ស នៅប្រទេសកូរ៉េខាងជើង ក្រោមការសំណូមពរពីសហរដ្ឋអាមេរិក អាល់បេនី និងជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កិច្ចប្រជុំមួយនោះ នឹងក្លាយជា​ការជួបគ្នាជាសាធារណៈ បែបផ្លូវការជាលើកដំបូង សម្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាំង ១៥ប្រទេស តាំងពីឆ្នាំ ២០១៧មក។

គួររំលឹកដែរថា កូរ៉េខាងជើងតែងតែច្រានចោលរាល់ការចោទប្រកាន់ ពាក់ព័ន្ធនឹងការរំលោភ​បំពានសិទ្ធមនុស្ស ហើយតាំងពីឆ្នាំ ២០០៦ មក ពួកគេបាន​ស្ថិត​ក្រោមទណ្ឌកម្មពី​អង្គការសហប្រជាជាតិ ជុំវិញបញ្ហាគ្រាប់មីស៊ីល និងកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ។

សូមជម្រាបបន្ថែមថា ការចោទប្រកាន់របស់អាមេរិក ទៅលើកូរ៉េខាងជើង អាចធ្វើឲ្យសមាជិក​អចិន្ត្រៃយ៍​របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺ ចិន និងរុស្ស៊ី មានការខឹងសម្បារ ដ្បិត​កូរ៉េខាងជើងគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់មហាអំណាចទាំង ២នេះ៕