ក្រុមហ៊ុនអចលនទ្រព្យ Country Garden ប្រកាសខាតលុយរាប់ពាន់លានដុល្លារ ត្រឹមឆមាសទី១

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិន Country Garden ថ្មីៗនេះ បានប្រកាសពីការខាតបង់ប្រាក់ចំណេញរបស់ខ្លួន សម្រាប់ឆមាសទី១ ឆ្នាំ ២០២៣ នេះ ខណ:ក្រុមហ៊ុន បាននិយាយថា ខ្លួននឹងចាប់ផ្តើមចាត់វិធានការ ដើម្បីបំពេញកតព្វកិច្ចសងបំណុល និងដោះស្រាយបញ្ហាផ្សេងៗ ដើម្បីធ្វើឱ្យក្រុមហ៊ុនវិលត្រលប់មកសភាពដើមវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន បាននិយាយទៀតថា ខ្លួនបានបង្កើតក្រុមការងារពិសេសមួយ ដែលដឹកនាំដោយប្រធានក្រុមហ៊ុន លោក Yang Huiyan ដើម្បីស្វែងរកមធ្យោយបាយកែលម្អប្រតិបត្តិការរបស់ខ្លួន ចំពេលដែលវិស័យអចលនទ្រព្យរបស់ប្រទេសចិន នៅតែបន្តជួបវិបត្តិសាច់ប្រាក់។

បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឱ្យដឹងថា សម្រាប់ឆមាសទី១ ដែលបានបិទបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែមិថុនា ក្រុមហ៊ុនបានធ្វើការប៉ាន់ប្រមាណថា ការខាតបង់ប្រាក់ចំណេញ មានចន្លោះពី ៤៥ពាន់លានយ៉ន់ (៦,២៤ពាន់លានដុល្លារ) ទៅ ៥៥ពាន់លានយ៉ន់ បើធៀបទៅនឹងប្រាក់ចំណេញទទួលបាន ១,៩១ពាន់លានយ៉ន់ កាលពីឆ្នាំមុន ។

យ៉ាងណាមិញ នៅក្នុងផែនការ​ស្តា​ឡើងវិញ ក្រុមហ៊ុន មានគោលបំណងធានាឱ្យមានការចែកចាយគម្រោងអចលនទ្រព្យឱ្យបានទាន់ពេលវេលា ក៏ដូចជាធ្វើការគ្រប់គ្រងមូលនិធិ មុនការលក់ប្រកបដោយប្រសិទ្ធភាព។ ស្របពេលក្រុមហ៊ុន ក៏បាននិយាយថាខ្លួន ក៏មានបំណងអនុម័តវិធានការគ្រប់គ្រងបំណុល ដែលស្ថិតក្នុងចំណោមវិធានការណ៍ផ្សេងៗទៀត៕