ក្រសួងរ៉ែ និងឋាមពល រៀបចំពិធីជួបជុំពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រោមឱវាទក្រោមវត្តមានលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅសណ្ឋាគារហ្គាឌិនស៊ីធីភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។
ពិធីជប់លាងរបស់ក្រសួងរ៉ែនេះដែរ ក៏មានការអញ្ជើញចូលរួមពីមហាសេដ្ឋីកំពុងរកស៊ីខាងផ្គត់ផ្គង់អគ្គិសនីចំនួន ២រូបទី១ អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន L.Y.P Group ក្រុមហ៊ុន O’ Smach Electricity and Water Supply ដែលផ្គត់ផ្គង់ទឹកភ្លើងនៅខេត្តឧត្តរមានជ័យ ជាពិសេស តំបន់អូរស្មាច់ និងក្រុមហ៊ុន Cambodia Electricity Private (CEP) នៅរាជធានីភ្នំពេញ ទី២ អ្នកឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុន អានកូ គ្រុប និងក្រុមហ៊ុន Anco Electricity Co., Ltd ជាក្រុមហ៊ុនផ្គត់ផ្គង់នឹងចែកចាយអគ្គីសនី។
សូមជម្រាបជូនថា អ្នកឧកញ៉ាទាំងពីររូបនេះជានិច្ចកាលតែងតែបង្ហាញវត្តមានស្ទើរគ្រប់កម្មវិធីដែលរៀបចំឡើងដោយក្រសួងរ៉ែ និងឋាមពល និងអគ្គិសនីកម្ពុជាផងដែរ។
សូមជម្រាបបន្ថែមថា តាមឯកសារដែលបានចែកចាយជាសាធារណៈសមាសភាពគណៈរដ្ឋមន្រ្តីថ្មីសម្រាប់អាណត្តិទី៧នេះ លោក ស៊ុយ សែម មិនមានឈ្មោះក្នុងបញ្ជីនោះឡើយ ដោយត្រូវដាក់លោក កែវ រតនៈ ត្រូវជាក្មួយមកកាន់តំណែងរដ្ឋមន្រ្តីក្រសួងរ៉ែ និងឋាមពលជំនួសលោកវិញ៕