ស្ថាបនិកក្រុមហ៊ុន វីរៈ ប៊ុនថាំ អ្នកឧកញ៉ា សួរ វីរៈ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដឹកជញ្ជូនអ្នកដំណើរក្នុង-ក្រៅ ប្រទេស និងសេវាកម្មបញ្ញើរឆាប់រហ័ស នាថ្ងៃទី១២ ខែសីហា ២០២៣នេះ បាននាំយកថវិកាចំនួន ១០០លានរៀល បន្ថែមទៀត ចូលរួមឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយដល់កុមារកម្ពុជា។
បើតាមការបញ្ជាក់ របស់អ្នកឧកញ៉ា សួរ វីរៈ មូលហេតុដែលក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏ដូចជាអ្នកឧកញ៉ាផ្ទាល់ តែងតែមានឆន្ទៈ និងទឹកចិត្ត ចូលរួមបវិច្ចាគថវិកា ជួយមន្ទីរពេទ្យគន្ធបុុប្ផាជាហូរហែបែបនេះ វត្ថុបំណងធំតែមួយគត់ គឺដើម្បីរួមចំណែកជួយព្យាបាលកុមារកម្ពុជា ដែលមកទទួលសេវាកម្មព្យាបាលនៅទីនេះ ក្រោមពាក្យស្លោកថា “វិរៈ ប៊ុនថាំ ដើម្បីកុមារកម្ពុជា”។
គួររំឮកដែរថា ថវិកាសប្បុរសធម៌ ចំនួន ១០០លានរៀល ដែលស្ថាបនិកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានបរិច្ចាគលើកនេះ គឺជាលើកទី៦ ហើយ។ ក្នុងនោះ បើគិតជាថវិកាសរុប ចូលជិត ១០មុឺនដុល្លារសហរដ្ឋអាមេរិច ដែលក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជាមួយនេះ បានរួមចំណែកក្នុងវិស័យសុខភាពសាធារណៈ ក៏ដូចជាការជួយសង្គ្រោះជីវិត និងព្យាបាលកុមារក្នុងប្រទេសកម្ពុជា ដែលមកទទួលសេវាសុខភាពនៅមន្ទីរពេទ្យ។