ព្រះមហាក្សត្រ ផ្តល់គោរមងារ«អ្នកឧកញ៉ា» ជូនឧកញ៉ា គឹម សុខអេង

ជុំវិញ​ឧកញ៉ា

ឧកញ៉ា គឹម សុខអេង ត្រូវបានព្រះករុណា ​ព្រះបាទ​​ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ «អ្នកឧកញ៉ា» ​​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៨៧៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់គោរមងារអ្នកឧកញ៉ាជូនឧកញ៉ា គឹម សុខអេង តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សូមជម្រាបជូនថា កាលដែលព្រះករុណាជាអម្ចាស់ជីវិតតម្កល់ត្បូងត្រាស់បង្គាប់ផ្តល់គោរមងារអ្នកឧកញ៉ានេះ គឺរំលងមិនដល់មួយខែផងបន្ទាប់ពីឧកញ៉ា គឹម សុខអេង ទទួលបានគោរមងារឧកញ៉ា ពោលគឺនៅថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ២០២៣។

លោក គឹម សុខអេង ​ត្រូវ​បានដឹងថា​ ជា​ម្ចាស់បុរី ខេស៊ី (Borey KC) ​នៅ​ជិត​ផ្សារ​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ។ លោក​ឧកញ៉ាក៏​ជា​អគ្គនាយក Eng Design & Construction, ស្ថាបនិក​ក្លិប​ហាត់ប្រាណ​ បឹងកេងកង និង​ជា​សហស្ថាបនិក​ក្រុមហ៊ុន​ពុះ​ដីឡូត៍ នៅ​ខេត្ត​កោះកុងផងដែរ។ លើសពីនេះឧកញ៉ាក៏ជាជំនួយការឯកឧត្ដម អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ទៀតផង៕