ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាប់ង្គាប់ផ្តល់គោរមងារ «អ្នកឧញ៉ា» ជូនដល់ឧកញ៉ា សុខ ឆេង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៧៣៩។
ការដែលចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារអ្នកឧកញ៉ាជូនឧកញ៉ា សុខ ឆេង ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
មានវ័យ ៧៦ឆ្នាំ ឧកញ៉ា សុខ ឆេង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន PPD &C Co., Ltd ដែលជាក្រុមហ៊ុនទទួលខុសត្រូវសាងសង់ភ្លើងបំភ្លឺផ្លូវសាធារណៈ។ ឧកញ៉ា សុខ ឆេង ជាអគ្គនាយករងក្រុមហ៊ុន យីតាក់ គ្រុប (YETAK GROUP LTD) ជាក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មដ៏ធំមួយនៅកម្ពុជា តាំងពីឆ្នាំ២០០២។
ក្រៅពីនោះ ឧកញ៉ា សុខ ឆេង ក៏ជាម្ចាស់ក្រុមហ៊ុន Mekong Oryza Trading Co., Ltd ជាក្រុមហ៊ុននាំចេញអង្ករដ៏ធំទៅក្រៅប្រទេស និងម្ចាស់ក្រុមហ៊ុន Longmate Agriculture Co., Ltd ដែលជាក្រុមហ៊ុនក្នុងវិស័យកសិកម្មដាំ និងនាំចេកអំបូងលឿងចេញទៅកាន់ទីផ្សារអន្តរជាតិ។
បច្ចុប្បន្នឧកញ៉ា សុខ ឆេង ក៏ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានគណៈកម្មាធិការរដ្ឋបាល និងហិរញ្ញវត្ថុនៃសមាគមឧកញ៉ាកម្ពុជា៕