ឧកញ៉ា ហេង សៀ សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា​​ ផ្ញើសារអបអរសាទរ អនុប្រធាននិងសមាជិកសមាគមឧកញ៉ាកម្ពុជា ៣រូប ទើបទទួលគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង សៀ សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួម​អបអរ​សាទរ លោកស្រីឧកញ៉ា អ៊ាន អេឡែន អនុប្រធាន​​ក្រុមប្រឹក្សាភិបាល​សមាគមឧកញ៉ាកម្ពុជា, ​​​ឧកញ៉ា តែ អ៊ីឆែ និងឧកញ៉ា សុខ ឆេង សមាជិក​ក្រុមប្រឹក្សាភិបាល​​សមាគម​ឧកញ៉ាកម្ពុជា​ ​ក្នុង​ឱកាស​ដែល​​លោក​-លោកស្រី​ឧកញ៉ា ត្រូវ​បាន​ព្រះមហាក្សត្រ​ ទ្រង់ត្រាស់បង្គាប់ចេញ​ព្រះរាជក្រឹត្យ ផ្តល់​គោរមងារ​ជា «អ្នកឧកញ៉ា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា នេះ ពិតជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាសក្ខីភាព​ឆ្លុះបង្ហាញ​អំពី កិច្ចខិតខំប្រឹងប្រែងលះបង់ ទាំងពេលវេលា និងថវិការផ្ទាល់ខ្លួន របស់អ្នក​ឧកញ៉ា​ទាំង​ ៣រូប​ ក្នុងការជួយ​ជ្រោមជ្រែងរាល់សកម្មភាពមនុស្សធម៌ និងចូលរួមបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា ក៏ដូចជាកិច្ចការ​មនុស្ស​ធម៌​ជា​ច្រើន ដែលនេះសបញ្ជាក់ពីឆន្ទៈ និងការលះបង់ ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ចប្រទេសជាតិ និងជាឧត្តម​ប្រយោជន៍ជូន សាធារណៈជន និងប្រជាពលរដ្ឋកម្ពុជា។

នាឱកាស​ប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំ ក៏សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ អ្នកឧកញ៉ា ទាំង​៣រូប​ និង​ក្រុមគ្រួសារ​ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ និង​សម្រេចបានជោគជ័យ​​បន្ថែមទៀត ដើម្បី​ចូល​រួម​ចំណែក​ជួយ​អភិវឌ្ឍ​ប្រទេសកម្ពុជា​លើ​គ្រប់វិស័យ និង​សូម​ជួប​ប្រទះ​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍៕