ឧកញ៉ា ព្រាប សុវត្ថិ រៀបចំកម្មវិធីប្រគល់ប្លង់រឹងជូនដល់អតិថិជន គម្រោងដីបែបលំនៅដ្ឋាន

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ព្រាប សុវត្ថិ អគ្គនាយកក្រុមហ៊ុន ព្រាប សុវត្ថិ អ៊ីនវេសមេន ​​កាលពី​ថ្ងៃទី១៣ ខែសីហា ​​បាន​រៀបចំ​កម្មវិធីប្រគល់ប្លង់រឹងជូនដល់អតិថិជន នៃ​គម្រោងដីបែបលំនៅដ្ឋាន ​​នៅ​តំបន់​កំពុង​មាន​សក្តានុ​ពល​ខ្លាំង នៅជិត​នឹង​ពហុកីឡដ្ឋានជាតិ​មរតកតេជោ ​​ផ្សារ​ AEON II ផ្សារ​ម៉ាក្រូ ផ្សារដើមគរថ្មី និងនៅជិតនឹងមន្ទីពេទ្យ​តេជោ​សន្តិភាព​ ដែលជាមន្ទីពេទ្យធំជាងគេនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា បាន​លើក​ឡើង​ថា​ គ្រប់​គម្រោង​របស់​​លោក​ តែងតែ​យកចិត្ត​ទុកដាក់​ទៅ​លើ​ការ​ឌីហ្សាញ​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​បែប​យ៉ាង។ គម្រោង​ទី២​នេះ​ មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​បែប​បុរី ផ្លូវ​ភ្លោះ ​សួន​នៅ​កណ្តាល ទឹក ភ្លើង ​និង​ផ្លូវ​បេតុង​​ខ្វាត់​ខ្វែង ដែល​មាន​ទទឹង​ផ្លូវ​ដល់ ១៣,៥​ម៉ែត្រ ព្រម​ទាំង​មាន​ខ្យល់ និង​អាកាសធាតុ​ល្អ​មែនទែន ប្រកប​ដោយ​ផាសុកភាព។

«ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏ពិសេស​មួយ សម្រាប់​ការ​ជួបជុំ​គ្នា​ដោយ​ស្នាម​ញញឹម ដោយ​ការ​ទទួល​រ៉ាក់ទាក់។ ដី​​តំបន់​នេះ ជា​ដី​​ដែល​ខ្ញុំ​ខ្លួន​គិត​ថា​ពេល​ចូលនិវត្តន៍ នឹង​មក​រស់​នៅ​ទីនេះ ព្រោះ​​ធម្មជាតិ និង​អាកាសធាតុ​ល្អ ហើយ​សុវត្ថិភាព និង​មាន​ភូមិ​នៅ​ជុំវិញ។ ខ្ញុំ​មាន​គម្រោង​នៅ​ទីនេះ​មួយ និង​នៅ​ផ្លូវ​៤២ ជិត​ផ្សារ​បែក​ចាន​មួយ​ទៀត បើសិន​ជា​បងប្អូន​ចង់​ជ្រើសរើស​នៅ​តំបន់​នោះ​ក៏​មាន​ដែរ។ ដី​គម្រោង​ផ្លូវ​១៣០ ក្នុង​រាជធានីភ្នំពេញ​​នេះ ទៅ​ថ្ងៃមុខ​នឹង​ពិបាក​រក ព្រោះ​ស្ថិត​នៅ​ក្នុង​ក្រុង​ ហើយ​ជិត​ផ្សារ​ធំៗ និង​មាន​អ្នក​ទេសចរណ៍​មក​រាល់​ថ្ងៃ។ ជាក់ស្តែង ដូច​ផ្ទះ​បាយ ព្រាប សុវត្ថិ ស្ថិត​នៅ​ក្នុង​គម្រោង​ដី​នេះ គឺ​បងប្អូន​មក​លេង​កម្សាន្ត​មិនដែល​ដាច់​នោះ​ទេ។ គម្រោងដីបែបលំនៅឋាន​​យើង​​នេះ ​បើ​បងប្អូន​​​​​ទិញ​នៅ​ពេល​នេះ​ជា​ឱកាស​ល្អ និង​​​ទទួល​បាន​ប្រម៉ូសិន​ពិសេស​ទៀត​ផង»។ ឧកញ៉ា ព្រាប សុវត្ថិ ​​បាន​​បញ្ជាក់​បន្ថែម។

គួរ​បញ្ជាក់​ថា គម្រោងដីបែបលំនៅឋាន លោកឧកញ៉ា ព្រាប សុវត្ថិ ជាដី​​ស្ថិត​នៅ​​ភូមិសាស្ត្រ​រាជធានីភ្នំពេញ ខណ្ឌ​ព្រែកព្នៅ​ មានប្លង់រឹង ហើយ​នៅ​ពេល​នេះ​កំពុង​មាន​ប្រូម៉ូសិន​ពិសេស ដោយ​លោក​អ្នក​មានត្រឹមតែ ៣៩០០​ដុល្លារ​ ក៏អាចក្លាយជាម្ចាស់ដី​បាន​ដែរ៕