ស្ថាបនិក Telegram ចាយលុយខ្ទង់លានដុល្លារ ជួលវីឡានៅឌូបៃ

អន្តរជាតិ

មហាសេដ្ឋី Pavel Durov ស្ថាបនិក និងជា CEO នៃក្រុមហ៊ុន Telegram កំពុងសំងំ​រស់នៅទីក្រុង​ឌូបៃ ដោយបានជួលវីឡាទំនើប មានបន្ទប់គេងចំនួន ៥ ខណៈតម្លៃជួលវិញគឺប្រហែល ១លានដុល្លារក្នុងមួយឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Luxurylaunches បានបង្ហាញថា មហាសេដ្ឋី​ដើមកំណើត​រុស្ស៊ីម្នាក់នេះ បានបង្ហោះរូបនៅលើបណ្ដាញសង្គម Instagram នៅលើកោះសិប្បនិមិត្ត Jumeirah ដែលជាកន្លែងប្រមូលផ្ដុំអភិជន បន្ទាប់ពីខកខានបង្ហោះរូបភាពរយៈពេល ៣ឆ្នាំ។

ប្រភពដដែលបន្ថែមថា វីឡាដែលស្ថាបនិក Telegram កំពុងរស់នៅគឺ ប្រណិតខ្លាំងមែនទែន ដោយមានទាំងអាងហែលទឹកឯកជន សួនច្បារ កន្លែងហាត់ប្រាណ ហើយកាន់តែពិសេសនោះគឺ នៅជាន់ដែលលោករស់នៅ គឺអាចទស្សនាពីទស្សនីយភាពទាំងមូលនៃកោះ Jumeirah បាន។

សូមជម្រាបដែរថា លោក Durov បានមករស់នៅទីក្រុងអ្នកមានមួយនេះ តាំងពីឆ្នាំ ២០១៧ និងបាន​ផ្លាស់ប្ដូរប្រតិបត្តិការរបស់ Telegram ទាំងមូលមកទីនេះ បន្ទាប់ពីមើលឃើញថា ឌូបៃគឺជាទីក្រុងផ្ដល់ឱកាសច្រើន ទៅលើវិស័យបច្ចេកវិទ្យា៕