ឧកញ៉ាវ័យក្មេង ២៩ឆ្នាំ មួយរូប ទទួលបានគោរមងារ «អ្នកឧកញ៉ា» ដែលវ័យក្មេងជាងគេបំផុត

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ ឧកញ៉ា ម៉េត តារាម៉ូវ ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ម៉េត តារាម៉ូវ វ័យ២៩ឆ្នាំ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់​ អ្នកឧកញ៉ា យូ សាម៉េត ទីប្រឹក្សា​ផ្ទាល់​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​លោក​ជំទាវ​ ស៊ឹង ហ្គេចអ៊ីម។ លោក​ឧកញ៉ា ម៉េត តារាម៉ូវ ជា​ឧកញ៉ា​វ័យក្មេង​ ​បច្ចុប្បន្ន​កំពុង​កាន់​តួនាទី​ជា​អគ្គនាយករង ក្រុមហ៊ុន ECON Group ​ដែល​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​​ផ្សេងៗ​ទៀត​ ទាក់ទង​ទៅ​នឹង​​ផ្នែក​អចលនទ្រព្យ ភោជនីយដ្ឋាន ប្រព័ន្ធ​​ផ្សព្វផ្សាយ​វិទ្យុ និង​ផលិតផល​សុខភាព។ បើធៀបនឹងអាយុក្នុងចំណោមអ្នកឧកញ៉ា លោកឧកញ៉ា ម៉េត តារាម៉ូវ គឺជាអ្នកឧកញ៉ា ដែលមានវ័យក្មេងជាងគេបំផុត នៅកម្ពុជា៕