តម្លៃផ្ទះថ្មីនៅចិន ធ្លាក់ចុះជាលើកដំបូងក្នុងឆ្នាំនេះ

អន្តរជាតិ

តម្លៃផ្ទះថ្មីៗនៅប្រទេសចិន មានការធ្លាក់ចុះនាខែកក្កដាកន្លងទៅ ហើយនេះក៏ជាការធ្លាក់ចុះលើក​ដំបូងក្នុងឆ្នាំ ២០២៣ផងដែរ បន្ទាប់ពី​រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ​គាំទ្រ​វិស័យ​អចលនទ្រព្យឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ផ្ដល់ឲ្យដោយនាយកដ្ឋានស្ថិតិជាតិ NBS បានបង្ហាញថា តម្លៃផ្ទះថ្មីនាឆ្នាំ​នេះ ធ្លាក់ចុះប្រហែល ០,២% បើធៀបនឹងឆ្នាំមុន ដែលធ្លាក់ចុះប្រហែល ០,១% ក្នុងរយៈពេល ៧ខែដំបូងដូចគ្នា។

ទន្ទឹមនឹងនោះ សារព័ត៌មាន CNA បានបង្ហាញទៀតថា ការធ្លាក់ចុះនៃតម្លៃផ្ទះថ្មីនៅចិន គឺបណ្ដាលមកពី​វិបត្តិបំណុល នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ ការថយចុះនៃទំហំវិនិយោគ និងអត្រាលក់មានការធ្លាក់ចុះជាដើម។

សូមជម្រាបដែរថា វិស័យអចលនទ្រព្យនៅចិន គឺរ៉ាប់រងប្រហែល ១/៤ នៃកំណើនសេដ្ឋកិច្ចសរុប​របស់មហាអំណាចអាស៊ី ហើយបើទោះជាទទួលបាន​ការធានាពី​រដ្ឋាភិបាលក្ដី ប៉ុន្តែ​វិស័យ​មួយនេះ ហាក់នៅតែស្ថិតក្នុងសភាពយ៉ាប់យ៉ឺន មិនងាយនឹងងើបឡើងវិញរួចឡើយ។

ជាមួយគ្នានោះ ក្នុងចំណោមទីក្រុងចំនួន ៧០ តម្លៃផ្ទះនៅទីក្រុងចំនួន ៤៩ មានការធ្លាក់ចុះក្នុងខែ​កក្កដា ខណៈកាលពីខែមិថុនា មានតែ ៣៨ទីក្រុងប៉ុណ្ណោះ ដែលជួបប្រទះបញ្ហាមួយនេះ៕