មហាសេដ្ឋីមានបំផុតប្រចាំប្រទេសវៀតណាម Pham Nhat Vuong បានក្លាយជាអ្នកមានបំផុតទី៥ នៅទ្វីបអាស៊ី បន្ទាប់ពីទទួលបានជោគជ័យក្នុងការបោះមូលបត្រភាគហ៊ុននៃក្រុមហ៊ុនរថយន្ត VinFast Auto លើផ្សារហ៊ុន Nasdaq នាថ្ងៃដំបូង។
យោងតាមការចុះផ្សាយពីសារព័ត៌មានផ្សាយពីអ្នកមាន Forbes បានបង្ហាញថា ក្រោយមានវត្តមានលើផ្សារហ៊ុនអាមេរិក តម្លៃហ៊ុនក្រុមហ៊ុនរថយន្តវៀតណាម កើនឡើង ២៥៥% ដែលធ្វើឲ្យម្ចាស់ក្រុមហ៊ុនម្នាក់នេះ កើនទ្រព្យសម្បត្តិរហូតដល់ ៣៩ពាន់លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃ។
បន្ថែមពីនោះ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីវៀតណាមរូបនេះ ក៏បានកើនឡើងដល់ ៤៤,៥ពាន់លានដុល្លារ ហើយបច្ចុប្បន្នជាប់ងារជាមហាសេដ្ឋីមានបំផុតទី៥ ប្រចាំទ្វីបអាស៊ីថែមទៀត។
ជម្រាបជូនបន្ថែមថា បច្ចុប្បន្នមូលធនទីផ្សាររបស់ក្រុមហ៊ុនរថយន្តវៀតណាម VinFast កើនឡើង ជិត ៤ដង បើធៀបនឹងមុនពេលបោះមូលបត្រភាគហ៊ុនលក់លើទីផ្សារអាមេរិក ដោយកើនឡើង ៨៥,៥ពាន់លានដុល្លារ ច្រើនជាងក្រុមហ៊ុនយក្សអាមេរិក General Motors និង Ford ដែលមាន ៤៦ពាន់លានដុល្លារ និង ៤៨ពាន់លានដុល្លារ៕