ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែង លោក ថៃ នរៈសត្យា ពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពី១៩ ខែ មិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ។
មុនការបញ្ចប់តួនាទីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះ ធ្លាប់ធ្លាប់ព័ត៌មានថា ទើបតែមានប្រពន្ធក្មេងខ្ចីម្នាក់ ក្រោយដាច់ចំណងអាពាហ៍ពិពាហ៍ជាមួយភរិយាដើម ជាច្រើនឆ្នាំកន្លងមក។ ទោះបីចំណងស្នេហា ជាមួយអរតីតៈភរិយា បានដាក់គ្នាជាច្រើនឆ្នាំហើយក្ដី ប៉ុន្តែ ជុំលោះពាក្យសំដី របស់អ្នកទាំងពីរ ហាក់មិនត្រូវបានបញ្ចប់ឡើយ គឺមានការដឿដងគ្នា លើបណ្ដាញសង្គមមិនចេះចប់មិនចេះហើយ ពិសេស គឺរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះតែម្ដង។