China Evergrande ពន្យារពេលជួបជាមួយម្ចាស់បំណុល សុំពេលគិតគូររៀបចំរចនាសម្ព័ន្ធជាថ្មី

អន្តរជាតិ

ក្រុមហ៊ុនអចលនទ្រព្យជាប់បំណុលច្រើនបំផុតលើលោក China Evergrande Group បានប្រកាស​កាលពីថ្ងៃពុធថា ពួកគេបានសុំពន្យារពេលជួបជាមួយម្ចាស់បំណុល ដើម្បីសុំពេលគិតគូរពីការ​រៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនជាថ្មីម្ដងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឲ្យដឹងថា ក្រុមហ៊ុនបានលើកពេលណាត់ជួប ជាមួយម្ចាស់បំណុលនាថ្ងៃទី ២៨ ខែសីហាវិញ ខណៈកិច្ចប្រជុំនោះនឹងពិចារណាទៅលើ​គម្រោងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនតម្លៃ ៣,២ពាន់លានដុល្លារ ដើម្បីកាត់បន្ថយបំណុល។

ជាមួយគ្នានោះ ថ្ងៃផុតកំណត់សម្រាប់ការដាក់ស្នើ (ឬការដាក់ស្នើឡើងវិញ) នៃទម្រង់ពាក់ព័ន្ធ ដើម្បីបោះឆ្នោតលើផែនការមួយនេះ និងការចូលរួមកិច្ចប្រជុំ ត្រូវបានពន្យារពេលដល់ម៉ោង ៥ល្ងាច (ម៉ោងនៅហុងកុង) ថ្ងៃទី២៣ ខែសីហា។

សូមជម្រាបបន្ថែមថា ការជួញដូរភាគហ៊ុនរបស់ Evergrande ដែលត្រូវបានបង្កកតាំងពីថ្ងៃទី ២១ ខែមីនាឆ្នាំទៅ នឹងនៅតែត្រូវផ្អាករហូតដល់មានការជូនដំណឹងនាពេលក្រោយទៀត៕