កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បានប្រកាសពីរថយន្តថ្មីចំនួន ២ ម៉ូដែល ដែលបានដាក់ឲ្យបញ្ជាទិញនៅលើគេហទំព័រផ្លូវការ ខណៈទាំង ២ ម៉ូដែលនេះគឺមានតម្លៃធូរជាងរថយន្តមុនៗ ១០ ០០០ដុល្លារ។
យោងតាមការចុះផ្សាយពី TheFortune បានបង្ហាញថា រថយន្តទាំង ២ ម៉ូដែលនេះគឺមានឈ្មោះថា Model S Standard Range និង Model X Standard Range ហើយផលិតឡើង ក្នុងគោលបំណងប្រជែងជាមួយរថយន្តអគ្គិសនីផ្សេងទៀត ដែលមានតម្លៃទាបជាង Tesla។
សម្រាប់រថយន្តម៉ូដែល S Standard Range មានតម្លៃចាប់ពី ៧៨ ៤៩០ដុល្លារ អាចបើកបរបានប្រហែល ៥១៥គីឡូម៉ែត្រ ខណៈម៉ូដែល X Standard Range មានតម្លៃចាប់ពី ៨៨ ៤៩០ដុល្លារ អាចបើកបរបាន ៤៣៣គីឡូម៉ែត្រ។
ជម្រាបជូនផងដែរថា រថយន្តទាំង ២ម៉ូដែលនេះ គឺអាចបើកបរបានចំងាយតិចជាងម៉ូដែល S និង X ធម្មតា ដោយសារប្រើប្រាស់អាគុយរថយន្តតូចជាង ប៉ុន្តែសារព័ត៌មាន Electrek បង្ហើបថា បញ្ហាគឺមិនមែនមកពីអាគុយឡើយ តែដោយសារក្រុមហ៊ុនចាក់សោរបច្ចេកវិទ្យាមួយចំនួនពី Software ឡាន ទើបធ្វើឲ្យរយៈចំងាយបើកបរមានតិចជាងម៉ូដែលថ្លៃៗបែបនេះ៕