ឡើងកូដខ្លាំង! VinFast ក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនី មានតម្លៃថ្លៃបំផុតទីបីក្នុងលោក

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្សរបស់វៀតណាម VinFast បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលមានតម្លៃទីផ្សារថ្លៃបំផុតលំដាប់ទីបី នៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន Tesla និង BYD ជាមួយតម្លៃ​​មូលធនទីផ្សារបានកើនឡើងដល់ ៨៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការកើនឡើងនេះ បានកើតឡើងបន្ទាប់ពី VinFast បានចាប់ផ្តើមចុះឈ្មោះក្នុងបញ្ជីទីផ្សារភាគហ៊ុន Nasdaq របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ដោយទទួលបានការបិទបញ្ចប់ការជួញដូរលើកដំបូង ក្នុងតម្លៃជាង ៣៧ដុល្លារ។

តាមរយ:មូលធនទីផ្សាររបស់ VinFast បន្ទាប់ពីការជួញដូរលើកដំបូងនេះ បានធ្វើឱ្យក្រុមហ៊ុនរបស់វៀមណាមមួយនេះ មានតម្លៃខ្ពស់ជាងការចាប់ផ្តើមនៃក្រុមហ៊ុនរថយន្តដទៃទៀត ដូចជា Ford Motor , GM , Stellantis , BMW , Volkswagen , Mescedes-Benz Group និងក្រុមហ៊ុនជាច្រើនទៀត ។

មិនតែប៉ុណ្ណោះ VinFast ក៏បានចូលក្នុងបញ្ជីក្រុមហ៊ុនរថយន្តអគ្គិសនី ដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោកផងដែរ ខណ:កំពូលតារាង គឺជាក្រុមហ៊ុន Tesela ដែលមានមូលធនទីផ្សារជិត ៧៤០ពាន់លានដុល្លារ ស្របពេល BYD មានតម្លៃ ៨៧ពាន់លានដុល្លារ។ ចំណែក VinFast មានតម្លៃ ៨៥ពាន់លានដុល្លារ និងតាមពីក្រោយដោយ Li Auto មានប្រមាណ ៤០,១ពាន់លានដុល្លារ៕