ផ្អែកតាមផេកផ្លូវការឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង(Hor Namhong ) បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មូលនិធិ ហោ ណាំហុង-បូរី ហោ បានឧបត្ថម្ភប្រចាំខែដល់កុមារពិការ គ ថ្លង់អស់ប្រាក់ជាច្រើនម៉ឺនដុល្លារ ក្នុងនោះមានដូចជា៖
១. កុមារពិការជាង១៦០នាក់ នៅបុរីទារក និងកុមារជាតិ នៅទឹកថ្លា ថវិកាចំនួន១ម៉ឺនដុល្លារអាមេរិក ក្នុងមួយខែ។
២. កុមារពិការ គ ថ្លង់ជាង១៦០នាក់ នៅវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម ថវិកាចំនួន១ម៉ឺនដុល្លារ អាមេរិកក្នុងមួយខែ។
៣. កុមារីពិការទាំងដៃទាំងជើងនៅសំឡូត ថវិកាចំនួន៣០០ដុល្លារ អាមេរិកក្នុងមួយខែ។
៤. យុវជនពិការទាំងដៃទាំងជើង នៅកំពង់ធំ ថវិកាចំនួន២០០ដុល្លារ អាមេរិកក្នុងមួយខែ។
៥. ព្រមទាំងឧបត្ថម្ភជាប្រចាំខែដល់គ្រួសារពិការនៅខ័ណ្ឌដង្កោ រាជធានីភ្នំពេញ និងនៅខេត្តកំពង់ស្ពឺ ដើម្បីអោយចិញ្ចឹមកូនអោយបន្ដរៀនសូត្រ។