អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី បានសាងសង់រួចរាល់ជាស្ថាពរហើយ ក្រោមការដឹកនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អគារនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ ចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក។ អគារនេះ ជាស្នាដៃកូនខ្មែរសុទ្ធសាធ ទាំងស្ថាបត្យករ វិស្វិករ និងក្រុមជាង។ សម្ដេចក្រឡាហោម ចាត់ទុកអគារនេះជាផ្នែកមួយនៃមោទនភាពជាតិ។
តើក្រុមហ៊ុនឧកញ៉ារូបណាទទួលបានសិទ្ធិសាងសង់អគារទីស្តីការក្រសួងមហាផ្ទៃដ៏ធំជាងគេមួយនេះ?
អាគារទីស្តីការក្រសួងមហាផ្ទៃថ្មី ដែលសាងសង់លើទីតាំងចាស់នេះ ត្រូវបានក្រុមហ៊ុន គីមិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន ឈ្នះលើការដេញថ្លៃសាងសង់។
ក្រុមហ៊ុន គីមមិច ខនស្ត្រាក់សិន គឺជាក្រុមហ៊ុនសាងសង់ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការទទួលបានគម្រោងធំៗពីរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុននេះវិនិយោគក្នុងទឹកប្រាក់រាប់រយលានពីឧកញ៉ា ទូច គីម អគ្គនាយកក្រុមហ៊ុនគីមមិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន។
ក្រុមហ៊ុន គីម ម៉ិច ខនស្រ្ដាក់សិន និង អ៊ិនវេសមេន បានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ជាក្រុមហ៊ុនសាងសង់ក្នុងស្រុកមួយក្នុងវិស័យសំណង់ ដែលមានសេវាកម្ម៖ រចនា និងសាងសង់អគារខ្ពស់ៗ, រោងចក្រផលិតទឹកស្អាត, សណ្ឋាគារ, រោងចក្រ, ច្រាំងទន្លេ ផ្លូវ និង ប្រពន្ធ័ធារាសាស្ត្រ។
ស្នាដៃធំៗទទួលសិទ្ធិសាងសង់គម្រោងរបស់រដ្ឋរួមមាន៖ អគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគារសារមន្ទីរគយ, អគារសាលាជាតិគយ, អគារការិយាល័យស្នាក់ការកណ្ដាលថ្មី បេឡាជាតិរបបសន្ដិសុខសង្គម (NSSF), អគារសិក្សា អគារអន្ដេវាសិកដ្ឋាន និងអគាររោងជាង នៃសួនអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (NTTI), អគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរៈកិច្ច របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគារបេឡាអគ្គិសនីខេត្តសៀមរាប៕