ឥណ្ឌូនេស៊ី និងសិង្ហបុរី គ្រោងដាក់ចេញប្រព័ន្ធ QRកូដ ដើម្បីសម្រួលការទូទាត់រវាងប្រទេសទាំងពីរ

អន្តរជាតិ

ថ្មីៗនេះ ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី គ្រោងនឹងដាក់ចេញប្រព័ន្ធ QRកូដ ដើម្បីជួយសម្រួលដល់ការទូទាត់ រវាងប្រទេសទាំងពីរ ប្រកបដោយភាពឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា ទាំង Bank Indonesia (BI) និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) រំពឹងថានឹងចាប់ផ្តើមដាក់ឱ្យដំណើរការសេវាកម្មថ្មីនេះ ឱ្យបានមុនដំណាច់ឆ្នាំ ២០២៣ នេះ។

ការតភ្ជាប់ប្រព័ន្ធទូទាត់នេះ គឺមានគោលបំណងធំក្នុងការអនុញ្ញាតឱ្យបុគ្គល និងម្ចាស់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម អាចធ្វើពាណិជ្ជកម្មឆ្លងដែន រួមទាំងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិក និងសកម្មភាពហិរញ្ញវត្ថុ ឱ្យកាន់តែមានភាពឆាប់រហ័ស និងសុវត្ថិភាពខ្ពស់។

ជាងនេះទៅទៀត វាក៏ជួយគាំទ្រដល់កំណើនទេសចរណ៍រវាងប្រទេសទាំងពីរ ផងដែរ នៅពេលដែលការធ្វើដំណើរអន្តរជាតិ បានបើកដំណើរការពេញលេញឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ-១៩ ដោយក្នុងនោះបានមើលឃើញថា អ្នកដំណើរចំនួន ១,៩ លាននាក់ បានមកដល់ប្រទេសឥណ្ឌូនេស៊ី ពីសិង្ហបុរី និង ៣,១ លាននាក់ មកដល់សិង្ហបុរី ពីប្រទេសឥណ្ឌូនេស៊ី ៕