ព្រះមហាក្សត្រ ផ្តល់គោរមងារ«អ្នកឧកញ៉ា» ជូនដល់កូនស្រីម្នាក់របស់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ«អ្នកឧកញ៉ា» ឲ្យលោកស្រីឧកញ៉ា មាស សុភារី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៦៥ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីឧកញ៉ា មាស សុភារី ទទួលបានគោរមងារ«ឧកញ៉ា» នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ តាម​រយៈ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០១២៣/១៣៦។

លោកស្រីឧកញ៉ា មាស សុភារី គឺជាកូនស្រីបង្កើតរបស់លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាស្វាមី​ អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ (ចាង យុនហ្វេង) អគ្គនាយកក្រុមហ៊ុន Golden Fortune Securities Plc និងក្រុមហ៊ុន Golden Fortune Derivatives Exchange Co.,Ltd ជា​អនុប្រធាន​សមាគម​មិត្តភាព​កម្ពុជា-ចិន និង​​ជា​ទីប្រឹក្សា​ក្រសួង​ធម្មការ និងសាសនា។ លោក​ឧកញ៉ា ក៏​ធ្លាប់​ជា​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ នៅ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ​ផង​ដែរ៕