ឧកញ៉ា ហង្ស ម៉ារីនី៖ កុំរវល់ៗ ដល់ថ្នាក់រកពេលទៅលេងអ្នកមានគុណមិនបាន

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា ហង្ស ម៉ារីនី អតីត​តារា​​​សម្តែង​​​​​ដែល​ចូល​​ចិត្ត​​ធ្វើការងារ​​សប្បុរសធម៌ ​​បាន​បង្ហាញ​សារ​ដាស់តឿន​តូចមួយ​​​ថា កូនប្រុសស្រី​គ្រប់រូប​គួរ​​​មាន​ពេល​វេលា​ខ្លះ​ទៅ​លេង​អ្នកមានគុណ ​​​ហើយ​កុំ​រវល់​រហូត​ដល់​ថ្នាក់​រក​ពេល​ ទៅ​លេង​អ្នកមានគុណ​មិន​បាន ព្រោះ​លុយ​មិន​​អាច​ទិញ​ពេលវេលា​ឱ្យ​ត្រឡប់​ក្រោយ​បាន​នោះ​ទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ហង្ស ម៉ារីនី ​​បាន​បង្ហោះសារ​លើ​ហ្វេសប៊ុក កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ជា​សាដាស់តឿនតូច​មួយ​ តែជាក្តីសុខដ៏ធំ របស់មាតាបិតាគ្រប់រូប លោកមិនដែលទាមទាពីកូនៗទេ អ្វីដែលលោកចង់ឃើញ គឺកូនៗ​មាន​ក្តីសុខ ស្នាមញញឹម សុភមង្គល និង​មានពេលវេលាខ្លះ ទៅលេងពួកគាត់។ ពេលគាត់ឃើញកូនៗ ឃើញចៅៗ គាត់អរសប្បាយចិត្តណាស់ កូនៗមានដឹងអត់? កុំរវល់ៗ ដល់ថ្នាក់រកពេល​ទៅលេងអ្នកមានគុណមិនបាន អ្នកណា​ក៏រវល់ដែរ តែយើងអាចឆ្លៀតពេលសំរាប់ពួកគាត់បានទេ។

លោកស្រី​ឧកញ៉ា បាន​បន្ថែម​ថា លុយមិនអាច​ទិញពេលវេលា ឱ្យ​ត្រឡប់ថយក្រោយបានទេ ទាន់ព្រះរស់​លោក​នូវមើលឃើញ នៅហូបបាន នៅញញឹមបាន គួរតែធ្វីអ្វី​ដែលអាចធ្វើបាន សម្រាប់​ពួកគាត់ឱ្យ​ហើយ កុំឱ្យ​ចុង​ក្រោយ​សល់តែពាក្យថា «ស្តាយក្រោយ»។

សូមជម្រាប​ថា លោកស្រី ហង្ស ម៉ារីនី អតីតតារាសម្តែង ​និង​ស្វាមី លោក ផូ កែវសម្បត្តិ ទើប​ត្រូវ​បាន​​​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ ជា​ «ឧកញ៉ា» ​នៅ​ថ្ងៃតែមួយជាមួយ​គ្នា គឺ​នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣៕