ឯកឧត្តម នុត សាអាន ផ្ញើសារអបអរសាទរជូនពរ ឧកញ៉ា ហេង សៀ ក្នុងឱកាសទទួលគោរមងារជា «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និង​លោកជំទាវ​ សូមផ្ញើសារអបអរសាទរ លោកឧកញ៉ា ហេង សៀ ក្នុងឱកាសដែល ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា» តាមសំណើទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា នេះ ពិតជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាសក្ខីភាព​ឆ្លុះបង្ហាញ​អំពី កិច្ចខិតខំប្រឹងប្រែងលះបង់ ទាំងពេលវេលា និងថវិការផ្ទាល់ខ្លួន របស់អ្នក​ឧកញ៉ា​​ ក្នុងការជួយ​ជ្រោមជ្រែង​រាល់សកម្មភាពមនុស្សធម៌ និងចូលរួមបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា ក៏ដូចជាកិច្ចការ​មនុស្ស​ធម៌​ជា​ច្រើន ដែលនេះសបញ្ជាក់ពីឆន្ទៈ និងការលះបង់ ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេសជាតិ និងជាឧត្តម​ប្រយោជន៍ជូន សាធារណៈជន និងប្រជាពលរដ្ឋកម្ពុជា។

នាឱកាស​ប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំ ក៏សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ អ្នកឧកញ៉ា ហេង សៀ និង​ក្រុម​គ្រួសារ​ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ និង​សម្រេចបានជោគជ័យ​​បន្ថែមទៀត ដើម្បី​ចូល​រួម​ចំណែក​ជួយ​អភិវឌ្ឍ​ប្រទេសកម្ពុជា​លើ​គ្រប់វិស័យ និង​សូម​ជួប​ប្រទះ​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕