ក្រុមហ៊ុនទូរស័ព្ទចិនមួយ គ្រោងហក់ចូលទីផ្សារឥណ្ឌាវិញ ក្រោយផ្អាកអាជីវកម្មមួយឆ្នាំ

អន្តរជាតិ

ក្រុមហ៊ុនផលិតទូរស័ព្ទឆ្លាតវៃ Honor គ្រោងនឹងបើកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា​ឡើងវិញ ក្រោយបញ្ឈប់ការផលិត និងលក់ទូរស័ព្ទនៅក្នុងប្រទេសមួយនេះ កាលពីឆ្នាំទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា មូលហេតុដែល Honor ផ្អាកអាជីវកម្មរបស់ខ្លួនកាលពីឆ្នាំទៅ ដោយសារថវិកាទីផ្សារមានកម្រិត និងការគ្រប់គ្រងផលប័ត្រដែលមិនសូវប្រុងប្រយ័ត្ន។

ប្រភពដដែលបន្ថែមទៀតថា ក្រុមហ៊ុន Honor នឹងចាប់ផ្ដើមអាជីវកម្មនៅឥណ្ឌាឡើងវិញ តាមរយៈការចុះកុងត្រាជាមួយក្រុមហ៊ុនក្នុងស្រុក និងមានបំណងបង្កើនការផលិតនៅក្នុងស្រុក​តែម្ដង ដោយចាប់ផ្ដើមពីដើមឆ្នាំក្រោយទៅ។

សូមជម្រាបដែរថា ក្រុមហ៊ុនដែល Honor នឹងចុះកុងត្រាជាមួយ គឺមានឈ្មោះថា Honor Tech ដែលគ្រប់គ្រងដោយម្ចាស់ភាគហ៊ុននៅក្នុងស្រុកផ្ទាល់ ខណៈកុងត្រានោះមិនបានបង្ហាញពីតម្លៃឡើយ ដោយគ្រាន់តែបញ្ជាក់ថា ពួកគេនឹងផលិត លក់ និងបម្រើសេវាកម្មគ្រប់ទូរស័ព្ទ Honor ទូទាំងប្រទេសឥណ្ឌាតែម្ដង៕