ឧកញ៉ា ឡាង ទីលាង ម្ចាស់បុរីទីលាង ផ្ដល់ប្លង់រឹងជូនអតិថិជនក្នុងពិធីជួបជុំដ៏រីករាយមួយ

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ បុរីទីលាង មានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ដល់ជូនប្លងរឹង ជូនដល់​អតិថជនរបស់ខ្លួនជាបន្ដបន្ទាប់ ហើយជាក់ស្ដែងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន​ក៏​បាន​បន្ត​ប្រគល់ប្លង់រឹង​ជូនដល់អតិថិជន​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសពិធីជួបជុំដ៏រីករាយនេះផងដែរ អតិថិជនរបស់បុរីទីលាងម្នាក់ បានសម្ដែងទឹកមុខសប្បាយរីករាយ​ជាខ្លាំង នៅពេលបានទទួលបណ្ណកម្មសិទ្ឋប្លង់រឹងយ៉ាងពិតប្រាកដ ដែលផ្ដល់ជូនដោយ លោកឧកញ៉ា ឡាង ទីលាង ដែលជាម្ចាស់គម្រោងបុរីទីលាងផ្ទាល់តែម្តង។

លោកឧកញ៉ា ឡាង ទីលាង បានថ្លែងអំណរអរគុណ ចំពោះពុកម៉ែបងប្អូនអតិជន ដែលបានជឿជាក់ និងគាំទ្រ​ដល់​គម្រោងបុរីទីលាង ហើយលោកក៏បានបានបង្ហាញ​ចំណុចលិចធ្លោខ្លាំង​នៃបុរីទីលាង ជូនដល់អតិថិជន​ផងដែរ។

លោកឧកញ៉ា មានប្រសាសន៍​ថា «បុរីទីលាង ជាជម្រើសល្អរបស់អតិថិជន ក្នុងការជ្រើសរើសលំនៅឋាន​មាន​គុណភាព ស្ដង់ដារ រឹងមាំ និងប្រណិតល្អ សម្រាប់ក្រុមគ្រួសារ និងអ្នកជាទីស្រលាញ់»។ លោកឧកញ៉ាបន្តថា អតិថិជនទាំងអស់នឹងក្លាយជាម្ចាស់ផ្ទះអាជីវកម្មទំនើបម៉ូតថ្មី ពេញនិយមជាងគេក្នុង​សហគមន៍នៃទឹកដី​ខណ្ឌ​ដង្កោ ឥឡូវនេះជាមួយនឹងការបញ្ចុះតម្លៃពិសេសដែលមិនធ្លាប់មាន ពី 12800$ មកត្រឹមតែ 9x,xxx$ តែប៉ុណ្ណោះ ហើយយើងក៏នឹងផ្លល់ជូនការបញ្ចុះតម្លៃ ២០% គ្រប់ប្រភេទផ្ទះ ដូចជា វីឡាភ្លោះ វីឡាឃ្វីន និងវីឡាព្រីនស៍ ផងដែរ។

លោកឧកញ៉ា បន្ថែមទៀតថា រាល់សំណង់នៅគម្រោងបុរីទីលាង គឺបានផ្ដល់ដល់អតិថិជន​នូវគុណភាពសំណង់​រឹងមាំ ជាមួយគ្រឿងបរិក្ខាដែលមានស្ដង់ដារផងដែរ។ បុរីទីលាង បានបោះជំហានក្នុងវិស័យអចលនទ្រព្យ និង​សាងសង់លើគម្រោងទីតាំងភូមិសាស្ដ្រដ៏ល្អ ដែលជាតំបន់មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

គួរបញ្ជាក់ថា គម្រោងបុរីទីលាង មានសួនច្បារសម្រាប់លម្ហែកាយ និងមានសួនច្បារជុំវិញបុរីសម្រាប់កុមារ មាន​ផ្លូវរត់ហាត់ប្រាណ។ ផ្កា និងរុក្ខជាតិចម្រុះពណ៌ទាំងអស់ នៅបុរីទីលាង បានបង្កជាបរិយាកាសស្រស់ស្រាយ មានផាសុកភាពជូនអតិថិជន។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ 077 89 0000 | 060 89 0000
បុរីទីលាង ស្ថិតនៅលើផ្លូវព្រៃស ៣០ ម៉ែត្រ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។