ថាក់ស៊ីន កំពុងធ្វើដំណើរទៅកាន់ប្រទេសថៃ ទោះមានការគម្រាមចាប់ខ្លួនភ្លាមៗ

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កំពុងស្ថិតនៅលើយន្តហោះ ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសថៃ ខណៈអាជ្ញាធរថៃគម្រាមចាប់ខ្លួនលោក ពេលធ្វើការចុះចតនៅប្រលានយន្តហោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបង្ហោះសាររបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា នៅលើបណ្ដាញសង្គម Facebook បានសរសេរថា៖ ថ្ងៃដែលខ្ញុំ​រង់ចាំបានមកដល់ហើយ រយៈពេល ១៧ឆ្នាំមកនេះ បងតែងតែងនឹករលឹកដល់ស្រុកកំណើត និងផ្ទះ ហើយខ្ញុំគោរពតាមការសម្រេចចិត្ត​របស់បង។ ខ្ញុំសូមជូនដំណើរបងពីទីក្រុងឌូបៃ ទៅកាន់ប្រទេសថៃ។ ជូនពរសំណាងល្អបងប្រុស ខ្ញុំស្រលាញ់បង។

គួររំលឹកដែរថា ដំណឹងនៃការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីរូបនេះ បានបង្កឲ្យមាន​ការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងប្រទេសថៃ ពោលអាជ្ញាធរថៃបានប្រកាសថា នឹងធ្វើការចាប់ខ្លួន​លោកថាក់ស៊ីនតែម្ដង នៅពេលដែលអតីតនាយករដ្ឋមន្ត្រីរូបនេះជាន់ដីថៃភ្លាម។

ជម្រាបបន្ថែមថា លោក ថាក់ស៊ីន បានសម្រេចភៀសខ្លួនចេញពីប្រទេសថៃ ចាប់តាំងពីលោកត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារយោធា នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦ មក ខណ:ពេលដែលលោក កំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក៕