លោកស្រី ឃួន សុដារី ត្រូវបានអនុម័តគាំទ្រធ្វើជាប្រធានរដ្ឋសភា ជាផ្លូវការហើយ

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ឃួន សុដារី ត្រូវបានរដ្ឋសភា អនុម័ត​គាំទ្រ​ដល់​លោកស្រីឱ្យក្លាយជាប្រធាន​រដ្ឋសភាជាផ្លូវការហើយ។ការអនុម័តគាំទ្រនេះ ត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោតជាកញ្ចប់ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំនោះ រដ្ឋសភា បានអនុម័តគាំទ្រដល់ លោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា, លោក ជាម យៀប ជាអនុប្រធានទី១ និង លោក វង សូត ជាអនុប្រធានទី២។

នៅក្នុងសម័យប្រជុំនោះដែរ លោក ស្រី ឃួន សុដារី ក៏បានប្តេជ្ញាថា នឹងខិតខំបំពេញនូវបេសកកម្ម ដ៏ឧត្តុងឧត្តមក្នុងភាពជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរ ដោយសហការឱ្យបានល្អជាមួយនឹងគ្រប់ស្ថាប័នជាតិ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ និងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ប្រជាជាតិ និងមាតុភូមិ ជានិច្ចនិរន្តរ៍តទៅផងដែរ។

ជាមួយនឹងការអនុម័តគាំទ្រក្បាលម៉ាស៊ីនរដ្ឋសភានេះ សម័យប្រជុំលើកទី១ ក៏បានបោះឆ្នោតគាំទ្រលើបេក្ខភាពប្រធាន និងអនុប្រធានគណៈកម្មការទាំង១០របស់រដ្ឋសភាផងដែរ។

សូមបញ្ជាក់ដែរថា ការបោះឆ្នោតនេះ ទទួលបានសំឡេងគាំទ្រ ១២៣លើ១២៥ នៃសមាជិករដ្ឋសភាទាំងមូល៕

អត្ថបទ៖ ពិសី