កូនប្រុសសម្តេច ម៉ែន សំអន ទទួលការតែងតាំងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជំនួសលោក ស៊ុន ចាន់ថុល

សង្គម​ និង​សេដ្ឋកិច្ច

លោក ប៉េង ពោធិ៍នា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីក្រសួងសាធារណការ​និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ជំនួសលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉េង ពោធិ៍នា ជាកូនប្រុសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាន់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ បច្ចុប្បន្នលោកកំពុងកាន់តំណែងរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។ ក្រៅពីនេះលោកជាអនុប្រធានក្រុមការងារ ស.ស.យ.ក វិស័យសាធារណការនិងដឹកជញ្ជូន និងជាប្រធានផ្នែកការងាររដ្ឋបាលផងដែរ៕