គណៈរដ្ឋមន្រ្តីអាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅព្រឹកថ្ងៃអង្គារ៍ ទី២២ខែសីហា ឆ្នាំ២០២៣នេះ ដែលសុទ្ធតែអ្នកបន្តវេនភាគច្រើន។
ព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃនេះបានត្រាស់បង្គាប់បញ្ចប់តំណែងរាជរដ្ឋាភិបាលអាណត្តិទី៦ និងតែងតាំងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ក្នុងនោះសមាសភាពគណៈរដ្ឋមន្រ្តីថ្មី កាន់តំណែងជាឧបនាយករដ្ឋមន្រ្តីមានចំនួន ១០រូបដូចជា៖ លោក នេត សាវឿន, លោក អូន ព័ន្ធមុនីរ័ត្ន, លោក ស៊ុន ចាន់ថុល, លោក ហង់ជួន ណារ៉ុន, លោក សាយ សំអាល់, លោក ស សុខា, លោក ទៀ សីហា, លោក កើត រិទ្ធ, លោក សុខ ចិន្តាសោភា និងលោក វង្សី វិស្សុត។
ចំណែកតំណែងទេសរដ្ឋមន្រ្តីមានចំនួន ២១រូប រួមមាន៖ លោក គន់ គីម, លោក ហូ សិទ្ធី, លោក អ៊ុក រ៉ាប៊ុន, លោក ឱម យិនទៀង, លោក អៀង មូលី, លោក ថោង ខុន, លោក ពេជ សោភ័ន, លោក ព្រំ សុខា, លោក សក់ សេដ្ឋា, លោក អូស្មាន ហាស្សាន់, លោក អុី ឈាន, លោក អ៊ុក ប្រាថ្នា, លោក អ៊ុច បូររិទ្ធ, លោក ស្វាយ ស៊ីថា, លោក ឆៃ ស៊ីណារិទ្ធ, លោក លី ធុជ, លោក ឆែម គាតរិទ្ធី, លោក ឈៀង យ៉ាណារ៉ា, លោក សុក ស៊ីផាន់ណា, លោក កែវ រ៉ាមី និងលោក គី តិច។
ដោយឡែកសម្រាប់តំណែងរដ្ឋមន្រ្តីវិញមានចំនួន ៣០រូប ដូចជា៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ, លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, លោក ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោក កែវ រតនៈ ក្រសួងរ៉ែ និងថាមពល, លោក ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ, លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា, លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន, លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកស្រី ភឿន សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី, លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៕