ជប៉ុននឹងបូមទឹកវិទ្យុសកម្មចូលទៅក្នុងមហាសមុទ្រ ចាប់ពីថ្ងៃព្រហស្បតិ៍ទៅហើយ

អន្តរជាតិ

ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងបង្ហូរទឹកវិទ្យុសកម្មប្រមាណច្រើនជាង ១លានតោនពីរោងចក្រថាមពលនុយក្លេអ៊ែរ Fakushima នាថ្ងៃទី ២៤ ខែសីហាខាងមុខ បើទោះបីជាមានការព្រួយបារម្ភក្នុងចំណោមប្រទេសជិតខាង រួមទាំងប្រទេសចិន និងសហគមន៍នេសាទក្នុងស្រុកយ៉ាងណាក្តី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Aljazeera ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងនេះត្រូវបានអនុម័ត ២ឆ្នាំមកហើយដោយរដ្ឋាភិបាលជប៉ុន ដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់ចំពោះការរុះរើស្ថានីយ៍នុយក្លេអ៊ែរដែលបានបំផ្លិចបំផ្លាញដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១១កន្លងទៅ។

ក្នុងនោះផងដែរ នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយនៅព្រឹកថ្ងៃអង្គារថា “ខ្ញុំបានស្នើឱ្យក្រុមហ៊ុន Tepco រៀបចំយ៉ាងឆាប់រហ័សសម្រាប់ការបង្ហូរទឹកស្របតាមផែនការដែលបានអនុម័តដោយអាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែរ ហើយរំពឹងថាការបញ្ចេញទឹកនឹងចាប់ផ្តើមនៅថ្ងៃទី 24 ខែសីហា ក្នុងលក្ខខណ្ឌអាកាសធាតុអំណោយផល” ។

មិនត្រឹមតែប៉ុណ្ណោះ ជប៉ុនបាននិយាយថា ការបូមទឹកចូលទៅក្នុងសមុទ្រនោះគឺវាមានសុវត្ថិភាព ដែលត្រូវបានទទួលស្គាល់និងគាំទ្រដោយទីភ្នាក់ងារថាមពលបារាមាណូអន្តរជាតិ(IAEA) ផងដែរ ។

យ៉ាងណា ទឹកស្អំម៉ាស៊ីនរ៉េអាក់ទ័រដែលមានសារធាតុវិទ្យុសកម្មដែលត្រូវបានគេបន្សុទ្ធអោយមានសុវត្តិភាពនោះ នឹងត្រូវបង្ហូរចូលទៅក្នុងមហាសមុទ្រនៅឆ្នេរភាគ​ឦសាន នៃប្រទេសជប៉ុន ក្នុងអត្រាអតិបរមា ៥០០០០០លីត្រ (ប្រហែល ១១ម៉ឺនហ្គាឡុង) ក្នុងមួយថ្ងៃ៕