ចំពោះមុខសមាជិក BRICS ស៊ី ជិនពីង អះអាងថា សេដ្ឋកិច្ចចិននៅតែខ្លាំងដូចដើម

អន្តរជាតិ

កាលពីថ្ងៃទី ២២ ខែសីហាកន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអះអាងច្បាស់ៗថា កំណើនសេដ្ឋកិច្ចប្រទេសចិន នៅតែមានការរីកចម្រើន និងរឹងមាំឥតមានការកែប្រែឡើយ អំឡុងពេលចូលរួមកិច្ចប្រជុំកំពូល BRICS ដែលមានសមាជិកដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ នេះបើតាមការចុះផ្សាយពីគេហទំព័រ CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេដឹកនាំកំពូលចិនបាននិយាយថា៖ សេដ្ឋកិច្ចប្រទេសចិន​ មានភាពធន់ សក្ដានុពលដ៏អស្ចារ្យ និងមានសញ្ញាណល្អណាស់។ នាវាសេដ្ឋកិច្ចចិន នឹងបន្តឆ្ពោះទៅមុខជានិច្ច បើទោះជាជួបព្យុះភ្លៀងបែបណាក៏ដោយ។

គួររំលឹកដែរថា កំណើនសេដ្ឋកិច្ចនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោក ហាក់ជួបភាព​រាំងស្ទះ ដោយសារវិបត្តិអចលនទ្រព្យ ការចាយវាយមានការធ្លាក់ចុះ និងកំណើនឥណទានក៏មានទាប ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងរកវិធីសាស្ត្រដោះស្រាយបញ្ហាទាំងនេះ។

ទោះជាយ៉ាងណា ប្រធានាធិបតីចិន បាននិយាយថា ប្រទេសរបស់លោក ទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដោយសារមានទីផ្សារទំហំធំ ប្រព័ន្ធឧស្សាហកម្មពេញលេញ និងកម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់ដ៏សម្បូរបែប៕