តាមរយៈសារព័ត៌មាន The Japan Times បានចុះផ្សាយថា ទីក្រុងប៉េកាំង និងហុងកុងគ្រោងនឹងរឹតបន្តឹងបន្ថែមទៀត នៃការនាំចូលរបស់ប្រទេសជប៉ុនលើផលិតផលម្ហូបអាហារ បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ក្នុងការបង្ហូរទឹកវិទ្យុសកម្មដែលជប៉ុនធានាថាបានបន្សុទ្ធរួចនោះ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ក្នុងនោះ ទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលរបស់ប្រទេសចិននឹងហាមឃាត់ការនាំចូលផលិតផលនេសាទពីទីក្រុង Fukushima ទីក្រុង Tokyo និងខេត្តចំនួនប្រាំបីផ្សេងទៀតចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅផងដែរ។
សូមជម្រាបផងថា កាលពីពេលកន្លងទៅប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងបង្ហូរទឹកវិទ្យុសកម្មដែលបានបន្សុទ្ធរួចប្រមាណច្រើនជាង ១លានតោនពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចាប់ពីថ្ងៃព្រហស្បតិ៍ ទី ២៤ខែសីហាខាងមុខ បើទោះបីជាមានការព្រួយបារម្ភក្នុងចំណោមប្រទេសជិតខាង រួមទាំងប្រទេសចិន និងសហគមន៍នេសាទយ៉ាងណាក្តី៕