ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនម្ចាស់កាស៊ីណូមួយកន្លែង នៅក្រុងបាវិត

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ ឧកញ៉ា លី ប៉ោយូ អគ្គនាយកកាស៊ីណូពិភពថ្មី នៅក្រុងបាវិត​ ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​​សម្តេចតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា លី ប៉ោយូ កើតក្នុង​ឆ្នាំ១៩៤៧ នៅខេត្តពោធិ៍សាត់ ជា​អ្នកជំនួញ​​ចាស់​វស្សា​មួយ​រូប​​នៅ​ខេត្ត​ស្វាយរៀង ​​ដែល​បាន​ទទួល​​សិទ្ធិ​វិនិយោគ​ចំណត​រថយន្ត​ ក្រុង​បាវិត ​​រយៈពេល ៣០​ឆ្នាំ។ លោក​ឧកញ៉ា ជាអគ្គនាយក​កាស៊ីណូពិភពថ្មី, ​ប្រធានប្រតិបត្តិក្រុមហ៊ុន Lee International Group Co., Ltd និង​ជា​សមាជិកក្រុមប្រឹក្សា​ភិបាលសមាគមឧកញ៉ាកម្ពុជា។

ជានិច្ចកាល អ្នក​ឧកញ៉ា លី ប៉ោយូ​ តែងតែ​ចូល​រួម​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន ជួយ​ដល់​សង្គម​ជាតិ ដូចជា​លោក​បាន​ឧបត្ថម្ភ​ថវិកាចំនួន ៥ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៣ ខណៈ​ដែល​​កាល​ឆ្នាំ​២០២២ អ្នក​​ឧកញ៉ា ក៏​បាន​​បរិច្ចាគថវិកាចំនួន២០,០០០ដុល្លារអាមេរិក ចូលរួមជាមួយកាកបាទ​ក្រហម​កម្ពុជា ព្រម​ទាំង​ការ​បរិច្ចាគ​ថវិកា​ជួយ​កិច្ចការ​សប្បុរសធម៌​​ជា​ច្រើន​ទៀត។ អ្នកឧកញ៉ា ត្រូវ​បាន​ទទួល​ស្គាល់​ និង​ផ្តល់​តម្លៃ​តាម​រយៈ​គ្រឿង​ឥស្សរិយយស​ជា​ច្រើន​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ​រួម​ទាំង​គ្រឿង​ឥស្សរិយយស​ថ្នាក់កំពូល​ «ជាតូបការ» ពីព្រះមហាក្សត្រ​ផងដែរ៕