ដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍» ជូនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ២រូប

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ «នាយឧត្តមសេនីយ៍» ជូនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ២រូប នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នារបស់អង្គព្រះមហាក្សត្រ បានដំឡើងឋានន្តរស័ក្តិ នាយឧត្ដមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ឥស្សរជនវ័យក្មេងដែលជាអ្នកបន្តរបស់អ្នកដឹកនាំកំពូលៗជំនាន់មុនទាំង២រូបនេះ ត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តឡើងកាន់តំណែងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ និងការពារជាតិ សម្រាប់អាណត្តិទី៧ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

លោក ស សុខា ទទួលតំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្តពីសម្តេចក្រឡាហោម ស ខេង ដែលឡើងតំណែងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ចំណែក លោក ទៀ សីហា កាន់តំណែងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បន្តពីសម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវទទួលការតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្រាប់នីតិកាលទី៧នៃរដ្ឋសភា៕