រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក គ្រោងបំពេញទស្សនកិច្ចទៅចិននាសប្ដាហ៍ក្រោយ

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo នឹងចាប់ផ្ដើមបំពេញទស្សនកិច្ច​ទៅកាន់ប្រទេសចិន រយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែសីហា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VOA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Gina នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង និងទីក្រុងសៀងហៃ ដើម្បីជួបសំណេះ​សំណាលជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ចិន និងអ្នកធុរកិច្ចអាមេរិក ដែលកំពុងប្រកបអាជីវកម្មនៅទីនោះ។

មួយវិញទៀត ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីអាមេរិករូបនេះ ក៏មានបំណងចង់ពង្រឹងទំនាក់ទំនង​រវាងអាមេរិក និងចិន លើបញ្ហាការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ ក៏ដូចជា​ស្វែងរកកិច្ចសហប្រតិបត្តិការ ដែលមានសក្ដានុពលនាថ្ងៃអនាគតផងដែរ។

សូមជម្រាបដែរថា មុនការប្រកាសពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិកបានប្រកាសដកចេញក្រុមហ៊ុនចិន ២៧ក្រុមហ៊ុន ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលត្រូវបានគេយល់ថា ជាការលួងលោមចិន ប៉ុន្តែក្រុមអ្នកវិភាគបញ្ចេញទស្សនៈថា ដំណើរទស្សនកិច្ចរបស់ឥស្សរជនអាមេរិកទៅចិនសារនេះ នឹងទទួលបានលទ្ធផលដូចមុនៗអញ្ចឹង ពោលគឺនឹងមិនបានលទ្ធផលជាដុំកំភួនឡើយ៕