ដូចប្រិយមិត្តបានដឹងមកហើយ បទចម្រៀង «មីឆុងមីឆា» មានការគាំទ្រយ៉ាងច្រើនលើសលប់ក្នុងពេលជាចេញ Audio Music ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា។
នៅថ្ងៃសៅរ៍នេះ ផលិតកម្ម Galaxy Navatra បានចេញ MV បទមច្រៀងនេះជាផ្លូវការ ហើយនៅពេលបានទស្សនា MV កម្រិតស្តង់ដារអន្តរជាតិមួយបទនេះពិតជាញ័រជើងញ័រដៃនឹងចង់តែរាំជាក់ជាមិនខាន។
ក្រុមហ៊ុន មីជាតិ ដែលជាម៉ាកសញ្ញាសម្គាល់របស់ខ្មែរ ថ្មីៗនេះបានចាយលុយខ្ទង់ម៉ឺនដុល្លារ Sponsor ក្នុងវីដេអូ MV បទចម្រៀង« មីឆុងមីឆា» របស់ផលិតកម្មកម្សាន្តឈានមុខគេ Galaxy Navatra ។
ប្រភពច្បាស់ការមួយបង្ហើបឲ្យដឹងថា វីដេអូMV លំដាប់អន្តរជាតិបទ« មីឆុងមីកំប៉ុងមីឆា» ដែលក្រុមហ៊ុន មីជាតិ ចូលរួមគាំទ្រលើ Sponsor មួយបទនេះត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងជាពិសេស ជាមួយក្បាច់រាំប្លែកគួរឲ្យចាប់អារម្មណ៍ និងបច្ចេកទេសថតមានលក្ខណៈស្តង់ដារ MV លំដាប់អន្តរជាតិ ឬអាចនិយាយបានថា ពិតជាអស្ចារ្យ។
បើចង់ដឹងច្បាស់ថា MV ចម្រៀង «មីឆុង មីកំប៉ុង មីឆា» របស់កំពូលតារាចម្រៀងល្បីឈ្មោះទាំងពីរដួង មានអ្វីប្លែកនោះ សូមទស្សនា MV ទាំងអស់គ្នា៕