អ្នកឧកញ៉ា ៤រូប ទទួលការតែងតាំងជា ទីប្រឹក្សាផ្ទាល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានឋានៈស្មើដល់រដ្ឋមន្ត្រី

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​​​តែងតាំង និង​ផ្តល់ឋានៈ​ជា​ទីប្រឹក្សាផ្ទាល់​ឯកឧត្តម​កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ចំនួន ១០៤​​រូប កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដោយ​ក្នុង​នោះ​ក៏​មាន​អ្នកឧកញ៉ា ចំនួន ៤រូប ទទួលបានការតែងតាំង និងផ្តល់ឋានៈស្មើ ពីរដ្ឋលេខាធិការ ដល់​រដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​ព្រះរាជក្រឹត្យ លេខ នស/រកត/០៨២៣/២០៣៣ ​​ក្នុង​ចំណោម​សមាសភាព​តែងតាំង និង​ផ្តល់ឋានៈ​ជា​ទីប្រឹក្សាផ្ទាល់​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​​ទាំង ១០៤​រូប គឺ​មាន​អ្នកឧកញ៉ា ​​ដូច​ខាង​ក្រោម៖

១)អ្នកឧកញ៉ា ពុង ឃាវសែ ​ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន វិនិយោគទុន​អាណិកជន​កម្ពុជា OCIC​ ឋានៈស្មើ រដ្ឋមន្ត្រី


២)អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group និងជាប្រធាន​សមាគមឧកញ៉ាកម្ពុជា ឋានៈ​ស្មើ រដ្ឋមន្ត្រី


៣)អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សម្ព័ន្ធក្រុមហ៊ុន ​ព្រីនស៍ ហូលឌីង គ្រុប ឋានៈស្មើ រដ្ឋមន្ត្រី


៤)អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមហ៊ុន អាល់ហ្វា គ្រុប និង​ជា​អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា ឋានៈស្មើ រដ្ឋលេខាធិការ។

សូម​ជម្រាប​ជូន​ថា រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ក្រោមការដឹកនាំ​របស់​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត​ ជា​នាយករដ្ឋមន្រ្តី គឺ​មាន​ឧបនាយករដ្ឋមន្ត្រី ចំនួន ១០រូប, ទេសរដ្ឋមន្ត្រី ​ចំនួន ២១រូប និង​រដ្ឋមន្ត្រី​ចំនួន ៣០រូប ព្រម​ទាំង​មាន​ទីប្រឹក្សា​​​ផ្ទាល់ ចំនួន ១០៤រូប ដែល​ជា​​អ្នក​​ជួយ​​​ប្រឹក្សាយោបល់​​លើ​វិស័យ​ឬ​ជំនាញ​របស់​ខ្លួន​ដ៏​សំខាន់​ជូន​ដល់​នាយករដ្ឋមន្ត្រី ​​ដើម្បី​ជា​ធាតុចូល​ដ៏​​ចាំបាច់ សម្រាប់​នាយករដ្ឋមន្ត្រី​ពិចារណា មុន​​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​រឿង​អ្វីមួយ​ឱ្យ​​​បាន​ត្រឹមត្រូវ និង​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់៕