អ្នកឧកញ៉ា សៀ ឫទ្ធី ទទួលការតែងតាំងជា «ទីប្រឹក្សារាជរដ្ឋាភិបាល» ឋានៈស្មើរដ្ឋមន្ត្រី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សៀ ឫទ្ធី ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប (World Bridge Group) ​​​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ តែងតាំង​​​ជា ទីប្រឹក្សារាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ រដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៥៦ ​​​ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់ឋានៈឥស្សរជន និងបុគ្គលមានស្នាដៃ ​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល សរុប​ចំនួន ៣៦៣​រូប ​​ដែល​មាន​ឋានៈ​ស្មើ​ចាប់ពី អគ្គនាយក រហូត​ដល់ ​ឧបនាយករដ្ឋមន្ត្រី។ ជាមួយ​គ្នា​នេះ អ្នកឧកញ៉ា សៀ ឫទ្ធី ក៏​ទទួល​បាន​ការ​តែងតាំង​​​ជា ទីប្រឹក្សារាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ រដ្ឋមន្ត្រី ​ដោយ​ពុំ​ទទួល​ប្រាក់​បំណាច់មុខងារ។

សូម​ជម្រាប​ថា អ្នកឧកញ៉ា សៀ ឫទ្ធី ជា​អ្នកជំនួញ​លេចធ្លោរ​មួយ​រូប​នៅ​កម្ពុជា ​បាន​ចាប់ផ្តើមប្រឡូកក្នុងអាជីវកម្ម​តាំងពីឆ្នាំ១៩៩២។ អ្នកឧកញ៉ា វ័យ​៥៣​ឆ្នាំ​រូប​នេះ ជាម្ចាស់អគារខ្ពស់កប់ពកជាប់នឹងតំបន់កោះពេជ្រ The Peak ដែលមាន​កម្ពស់​ជាង ២០០​ម៉ែត្រ និង​មានចំនួន​​ ៥៥​ជាន់ ដោយ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៥៨០ លាន​ដុល្លារ និង​ជា​ម្ចាស់ ​“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” តម្លៃ​ជាង​២០០​លាន​ដុល្លារ​។ អ្នកឧកញ៉ា មានក្រុមហ៊ុន​ធំៗ​ប្រមាណ ៣០​នៅក្នុងដៃលើពហុវិស័យ ពិសេសក្នុងវិស័យអចលនទ្រព្យ ភស្តុភារកម្ម និងដឹកជញ្ជូន រួម​ទាំង​ធនាគារ ប្រ៊ីដ (Bridge Bank) ដែលទើបប្រកាសបើកសម្ពោធជាផ្លូវការ កាលខែមិថុនា ឆ្នាំ២០២៣ កន្លង​ទៅ​ថ្មីៗ​នេះ​ផងដែរ។ បច្ចុប្បន្នអ្នកឧកញ៉ា ក៏​មានតួនាទីជា​អនុប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​ជា​អនុប្រធានសមាគមឧកញ៉ាកម្ពុជា ទទួលបន្ទុកទំនាក់ទំនងសាធារណៈ និងអន្តរជាតិ៕