បញ្ជីឈ្មោះអ្នកចាំសួរសុខទុក្ខថាក់ស៊ីន ពេញគ្មានសល់ចន្លោះ នាថ្ងៃបើកសួរសុខទុក្ខដំបូង

អន្តរជាតិ

អាជ្ញាធរថៃ អនុញ្ញាតិឲ្យអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អាចជួបជាមួយ​អ្នកមកសួរសុខទុក្ខរបស់លោកបានហើយ បើទោះជាបច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលជំងឺ​នៅមន្ទីរពេទ្យក្ដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ ឧត្តមសេនីយ៍ទោប៉ូលីស Sophonrat Singhacharu បានបង្ហើបឲ្យដឹងថា លោកថាក់ស៊ីន អាចជួបជាមួយអ្នកមកសួរសុខទុក្ខចាប់ពីថ្ងៃទី២៨ ខែសីហានេះទៅ ខណៈអ្នកមកសួរសុខទុក្ខ អនុញ្ញាតិឲ្យមានតែមួយថ្ងៃ ១០នាក់ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thaipbs។

បន្ថែមពីនោះ បញ្ជីឈ្មោះមួយនោះគឺពេញភ្លាម គ្រាន់តែបើកឲ្យមានការចុះឈ្មោះ ខណៈ​អ្នកមកសួរសុខទុក្ខ តម្រូវឲ្យចុះតែនាមត្រកូលប៉ុណ្ណោះ មិនទាមទារឲ្យមានការបញ្ជាក់ពី​មុខរបរ​អ្វីឡើយ។

សូមជម្រាបដែរថា ការសួរសុខទុក្ខនៅពន្ធនាគារ គឺអនុញ្ញាតិចន្លោះពីម៉ោង ៩ព្រឹក ដល់ម៉ោង ៣រសៀល ប៉ុន្តែសម្រាប់ករណីលោក ថាក់ស៊ីន ដែលជាអ្នកជំងឺវិញ ត្រូវតែ​រៀបចំម៉ោងសួរសុខទុក្ខ តាមអ្វីមន្ទីរពេទ្យអនុញ្ញាតិឲ្យអ្នកជំងឺសម្រាក៕