ការរៀបចំបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថៃថ្មី គឺជិតរួចរាល់ហើយ ខណៈមុខតំណែងសំខាន់ៗ ត្រូវបានគេរំពឹងថា នឹងគ្រប់គ្រងដោយសមាជិកគណបក្សភឿថៃ ប៉ុន្តែថ្មីៗនេះមានបែកធ្លាយបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីក្រៅផ្លូវការ តែបែរជាគ្មានឈ្មោះកូនស្រីពៅថាក់ស៊ីន អ្នកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា ទៅវិញ។
តាមរយៈការបែកធ្លាយបញ្ជីឈ្មោះនោះ បានបង្ហាញថា នាយករដ្ឋមន្ត្រី Srettha Thavisin នឹងកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយលោកនឹងមានអនុរដ្ឋមន្ត្រីចំនួន ៦នាក់ ខណៈលោក Phumtham Wechayachai នឹងក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីក្រៅផ្លូវការ ដែលបង្ហាញដោយសារព័ត៌មាន Thaipbs៖
- លោកស្រី Puangpetch Chunla-iad នឹងក្លាយជារដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី
- លោកឧត្ដមសេនីយ៍ Thawee Sodsong នឹងក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌
- លោក Pai Leeke និងលោកស្រី Supamas Isarabhakdi នឹងក្លាយជាអនុរដ្ឋមន្ត្រីពាណិជ្ជកម្ម
- លោកឧត្តមសេនីយ៍ Natthaphon Narkpanich នឹងក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិ
- លោក Cholnan Srikaew នឹងក្លាយជារដ្ឋមន្ត្រីសុខាភិបាលសាធារណៈ
- លោក Santi Promphat នឹងក្លាយជាអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល
- លោក Parnpree Bahiddha-Nukara នឹងធ្វើជារដ្ឋមន្ត្រីការបរទេស
- លោក Julapun Amornvivat និងលោក Kritsada Jinavijarana នឹងធ្វើជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
- លោក Sudaophan Wangsuphakitkosol នឹងធ្វើជារដ្ឋមន្ត្រីក្រសួងកីឡា និងទេសចរណ៍
- លោក Varawut Silpa-archa នឹងធ្វើជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស
- លោក សុងសាក់ ថងស្រ៊ី នឹងក្លាយជារដ្ឋមន្ត្រីនៃឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍
- លោក Thamanat Prompao នឹងក្លាយជារដ្ឋមន្ត្រីកសិកម្ម និងសហករណ៍កសិកម្ម
- លោក Anucha Nakasai និង Napinthorn Srisappang នឹងធ្វើជាអនុរដ្ឋមន្ត្រីកសិកម្ម
- លោក Suriya Juangroongruangkit នឹងក្លាយជារដ្ឋមន្ត្រីដឹកជញ្ជូន
- លោក Suraphong Piyachote និង Monporn Charoensri នឹងធ្វើជាអនុរដ្ឋមន្ត្រីដឹកជញ្ជូន
- លោក Prasert Chantharauangthong នឹងធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល
- លោក Chada Chaiseth និង Sermsak Pongpanich នឹងក្លាយជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
- លោក Phiphat Ratchakitprakarn នឹងក្លាយជារដ្ឋមន្ត្រីការងារ
- លោក Sutin Klungsang នឹងធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌
- លោក Permpoon Chidchob នឹងក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ
- លោក Surasak Phancharoenworakul និង Nahathai Thewphaingarm នឹងក្លាយជាអនុរដ្ឋមន្ត្រីអប់រំ
- លោក Chayotid Kridakorn នឹងក្លាយជារដ្ឋមន្ត្រីឧស្សាហកម្ម
សូមជម្រាបដែរថា បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មី អាចនឹងឆ្លងកាត់ការត្រួតពិនិត្យពីលេខាធិការនៃគណៈរដ្ឋមន្ត្រីនាថ្ងៃនេះ ខណៈកន្លងមកមានក្ដីរំពឹងថា កូនស្រីពៅថាក់ស៊ីន អាចនឹងកាន់តំណែងធំក្នុងជួររដ្ឋាភិបាល។
យ៉ាងណា បញ្ជីឈ្មោះខាងលើគឺក្រៅផ្លូវការប៉ុណ្ណោះ ដូច្នេះត្រូវរង់ចាំមើលទាំងអស់គ្នា តើលោកស្រី ផែថុងថាន ពិតជាគ្មានឈ្មោះក្នុងការបង្កើតគណៈរដ្ឋមន្ត្រីថ្មីមែន ឬយ៉ាងណា?