ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា ប៊ុន ហៃ ម្ចាស់បុរី ភ្នំពេញថ្មី

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ ឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុន បុរី ភ្នំពេញថ្មី ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​​សម្តេចតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ប៊ុន ហៃ បានវិនិយោគ​លើ​​ក្រុមហ៊ុន​សំណង់លំនៅឋានដ៏ប្រណិត ដែលមានបទពិសោធន៍​ជាច្រើនឆ្នាំ និងមានកេរ្ត៍ឈ្មោះល្បីល្បាញមួយក្នុងចំណោមបុរីធំៗនៅកម្ពុជា។ លោកឧកញ៉ា ដែលមាន​ស្រុក​កំណើត​នៅ​ខេត្តកំពង់ចាមរូបនេះ បាន​សាងភាពជោគជ័យ និងល្បីល្បាញមួយដ៏អស្ចារ្យ តាម​រយៈ​ បុរី ភ្នំពេញថ្មី ហើយ​លោកក៏​មាន​តួនាទីជា អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងដែរ៕