ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន អ៊សខ្មែរ គឺជាក្រុមហ៊ុននាំចេញនាំចូលរាល់ គ្រប់ផលិតផលទាំងអស់ មិនថាជាប្រភេទអាហារ ឬភេសជ្ជៈ (ទឹកបរិសុទ្ធ, ទឹកផ្លែឈើ, ស្រា, និង សាច់គ្រប់ប្រភេទ។ល។) គឺសុទ្ធសឹងតែមានគុណខ្ពស់ និងស្របតាមស្តង់ដា។
ជាក់ស្ដែងថ្ងៃនេះ ក្រុមហ៊ុន អ៊សខ្មែរ ក៏បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន GIBON ដើម្បីក្លាយជាដៃគូសហការក្នុងការនាំចូលនូវសាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) ដែលមាន គុណភាពខ្ពស់បំផុត និងជាប់លំដាប់ថ្នាក់លេខ 1 នៅប្រទេសកូរ៉េ។ ដោយមានការចូលរួមក្រោម អធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ, ឯកឧត្តម ជុង ហាំង ហ្គឹន (CHUNG Hwang-geun) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃ ប្រទេសកូរ៉េ, ឯកឧត្តម ផាក ជុង អ៊ុក (PARK Jung-wook) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំប្រទេសកម្ពុជា, អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប និងលោក សម្បត្តិ សុធា នាយកប្រតិបតិ្ត ក្រុមហ៊ុន អ៊សខ្មែរ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើននាក់ផង ដែរ។
ស្របពេលគ្នានេះដែរ ពីកម្មវិធីដ៏រំភើបរីករាយមួយនេះ ក៏បានអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ភ្លក់នូវ រសជាតិសាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) ដ៏ឈ្ងុយឆ្ងាញ់ ដោយមានការអត្ថាធិប្បាយពីខាងចុងភៅដ៏ ជំនាញជនជាតិកូរ៉េ។
លោក សម្បត្តិ សុធា នាយកប្រតិបតិ្ត ក្រុមហ៊ុន អ៊សខ្មែរ ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា “សាច់គោ កូរ៉េ ហាន អ៊ូ (Hanwoo) ដែលបាននាំចូលមកពីប្រទេសកូរ៉េនេះ គឺត្រូវបានត្រួតពិនិត្យគុណភាព យ៉ាងត្រឹមត្រូវ ដោយមានការវាយតម្លៃកម្រិតគុណភាព, បញ្ជាក់ពីគុណភាព, និងត្រាទទួលស្គាល់ នូវគុណភាព ជាពិសេសសាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) បានផលិតក្រោមលក្ខខណ្ឌធានា សុវត្ថិភាពអនាម័យ ដោយប្រើប្រព័ន្ធ HACCP ដែលផ្ដល់នូវទំនុកចិត្តខ្ពស់ដល់អ្នកបរិភោគ។”
រីឯ លោក លី ជនហូ (LEE Jun-ho) នាយកប្រតិបត្តិក្រុមហ៊ុន ឃីប៊ន (GIBON) ក៏បានបន្ថែមទៀតថា “សាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) គឺជាសាច់គោដែលមានគុណភាពខ្ពស់ និងមានរសជាតិ ឆ្ងាញ់។ សាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) គឺត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីកសិដ្ឋានចិញ្ចឹមគោ របស់ហាន អ៊ូ (Hanwoo) គោត្រូវបានចិញ្ចឹមនៅលើវាលស្មៅ ផ្ដល់ចំណីជាគ្រាប់ធញ្ញជាតិដែលធ្វើឱ្យ គោមានសុខភាពល្អ អាចផលិតបានសរសៃខ្លាញ់ដែលល្អបំផុត និងសម្បូរដោយប្រូតេអ៊ីនច្រើន ជាងសាច់គោធម្មតា។”
សូមបញ្ជាក់ផងដែរថា អតិថិជនអាចស្វែងរកទិញប្រភេទសាច់គោកូរ៉េ ហានអ៊ូ (Hanwoo) គុណភាព លំដាប់នេះ មានតែនៅក្រុមហ៊ុន អ៊សខ្មែរ តែមួយគត់៕